ក្រុមជួយសង្រ្គោះរបស់ជប៉ុនបានចេញដំណើរទៅកាន់ប្រទេសទួរគី

បុគ្គលិកសង្គ្រោះបន្ទាន់របស់ជប៉ុនបានចេញដំណើរទៅកាន់ប្រទេសទួរគី ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ។

សមាជិកទាំងបីនៃអង្គការមិនរកប្រាក់ចំណេញ TMAT ចេញដំណើរពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូកាលពីយប់ថ្ងៃអង្គារ។

នេះជាក្រុមជួរមុខដែលនឹងស្នាក់នៅប្រទេសទួរគីប្រហែល ១០ ថ្ងៃ ដើម្បីស្ទង់មើលស្ថានភាពនៅតំបន់ដែលទទួលរងផលប៉ះពាល់ និងកំណត់តម្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត។

លោកវេជ្ជបណ្ឌិត Sakamoto Takamitsu បាននិយាយថា លោកចង់ដឹងថាខ្លួនអាចធ្វើអ្វីបាន នៅពេលដែលមានវេជ្ជបណ្ឌិតជាច្រើនមកពីជុំវិញពិភពលោក។

គិលានុបដ្ឋាយិកា Nishimura Hirokazu បានបង្ហាញថា ជួយ​ដល់​អ្នក​រាល់​គ្នា​អោយទទួល​បាន​សេវាវេជ្ជសាស្រ្ត និងធានាសុវត្ថិភាព។

កាលពីថ្ងៃអង្គារ ក្រុមទី ២ មានចំនួន ៥៥ បុគ្គលិកជួយសង្គ្រោះក្នុងចំណោមក្រុមសង្គ្រោះបន្ទាន់អន្តរជាតិរបស់រដ្ឋាភិបាលជប៉ុនបានចេញដំណើរទៅកាន់ប្រទេសទួរគី។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: