អគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រកែច្នៃអាហារនៃក្រុមហ៊ុន Miyake

កាលពីយប់មិញ នៅរោងចក្រលេខ ២ កន្លែងកែច្នៃអាហារ Miyake ក្នុងទីក្រុង Nanao បានបញ្ចេញសំឡេងផ្ទុះយ៉ាង​ខ្លាំង ហើយ​ឆេះ​អស់​រយៈពេល ១៤ ម៉ោង។

អាជ្ញាធរ​មូលដ្ឋាន​បានប្រមូលផ្តុំរថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ២៦ គ្រឿង ប៉ុន្តែដោយសារភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​ខ្លាំងពេក​បាន​បណ្តាល​អោយ​រាល​ដាល​ដល់​​ផ្ទះ​ដែល​នៅ​ជុំវិញ​។

ភ្លើង​ត្រូវ​បាន​ពន្លត់​នៅវេលាម៉ោងប្រហែល ៩ ព្រឹកនេះ ហើយ​សំណាង​ល្អ​មិន​មាន​នរណាម្នាក់រងរបួស។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរនោះបានអោយដឹងថា “សំឡេងផ្ទុះខ្លាំងជាច្រើនដងដូចជាសំឡេងផ្ទុះឧស្ម័នហ្គាស ហើយ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​អណ្តាត​ភ្លើងធំ​បែប​នេះឡើយ” ។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅពេលនោះរោងចក្រមិនមានមនុស្ស ហើយពួកគេកំពុងបន្តស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុ​បង្កអគ្គិភ័យនេះ។

ប្រភព៖ TBS NEWS

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: