ករណីបន្ល់សម្លាប់កើតឡើងជាបន្តបន្ទាប់នៅតំបន់ជនបទជប៉ុន
នៅវេលាម៉ោងប្រហែល ៧ យប់ ថ្ងៃទី ៣ ខែកុម្ភៈ នៅផ្ទះមួយក្នុងក្រុង Nakoso ខេត្ត Fukushima នៅពេលដែលកូនប្រុសច្បងមកលេងផ្ទះបានប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម។ អ្នកស្រី Komatsu ដេកផ្កាប់លើរានហាលជិតទ្វារចេញចូល ហើយត្រូវបានបញ្ជាក់ថាស្លាប់។ មានសញ្ញាបង្ហាញថា ទូ និងព្យួរខោអាវត្រូវគេរើកកាយ។
ប៉ូលិសបើកការស៊ើបអង្កេតតាមទិសដៅករណីប្លន់សម្លាប់ បើតាមលទ្ធផលធ្វើកោសល្យវិច័យ លលាដ៍ក្បាលរបស់អ្នកស្រី Komatsu បែក ហើយគេសន្និដ្ឋានថា អ្នកស្រីត្រូវគេយកវត្ថុមិនមុតស្រួចវាយក្បាលជាច្រើនដង។
អ្នកជិតខាងរបស់គាត់បានអោយដឹងថា “អ្នកស្រីជាមនុស្សមិនសូវនិយាយស្តី តែងតែញញឹមនៅពេលដែលមានអ្នកសួរសុខទុក្ខ” ។ អ្នកស្រី Komatsu រស់នៅម្នាក់ឯងបន្ទាប់ពីប្តីរបស់គាត់បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។
បើតាមកាមេរ៉ាសុវត្ថិភាពចាប់បាន លើកចុងក្រោយឃើញរូបភាពរបស់អ្នកស្រី Komatsu ពេលគាត់កំពុងដើរឆ្ពោះមកផ្ទះរបស់ខ្លួន។ ដោយសារនៅលើរាងកាយមានរបួសជាច្រើនប្រមូលផ្តុំខាងចំហៀងក្បាល ដូច្នេះប្រហែលជាអ្នកស្រី Komatsu ត្រូវគេវាយប្រហារពីក្រោយ។ នៅភាគខាងត្បូងទីក្រុងនេះផងដែរ នាយកដ្ឋានប៉ូលិសបានអោយដឹងថា ទើបតែមានករណីឃាតកម្មមួយទៀត ជនរងគ្រោះជាបុរសចំណាស់ម្នាក់។
សាច់ញាតិរបស់អ្នកស្រី Komatsu មានការព្រួយបារម្ភយ៉ាងខ្លាំង “ហេតុអ្វីបានជាថ្មីៗនេះ នៅតំបន់ជនបទស្ងប់ស្ងាត់បែរជាមានរឿងបែបនេះ មានករណីចោរកម្ម និងឃាតកម្មជាច្រើន ដែលធ្វើអោយខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាច” ។
ប៉ូលិសកំពុងស៊ើបអង្កេតករណីអ្នកស្រី Komatsu ត្រូវសម្លាប់ចន្លោះពីថ្ងៃត្រង់ដល់ម៉ោង ៧ យប់ថ្ងៃទី ៣ ខែកុម្ភៈ។ ក្រុមអ្នកស៊ើបអង្កេតមិនបានបញ្ជាក់ពីការជាប់ពាក់ព័ន្ធនឹងករណីប្លន់នៅទូទាំងប្រទេសនោះទេ។
hinhin