ជប៉ុនបានក្លាយជាគោលដៅទេសចរណ៍លំដាប់លេខ ១ លើពិភពលោក
នៅឆ្នាំ ២០២២ វេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសលទ្ធផលនៃការស្ទង់មតិស្តីពីគោលដៅទេសចរណ៍ដែលមនុស្សចង់ទៅលេង។ ទន្ទឹមនឹងនោះ ជប៉ុននាំមុខតារាងចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ១១៧ និងដែនដី។
ដោយអាស្រ័យលើហេតុផលដូចជាការធ្វើដំណើរមានភាពងាយស្រួល ធម្មជាតិ និងវប្បធម៌ ម្យ៉ាងវិញទៀត សណ្តាប់ធ្នាប់ និងសន្តិសុខនៅប្រទេសជប៉ុនក៏ធ្វើឱ្យភ្ញៀវទេសចរណ៍អាចរីករាយនឹងដំណើរកម្សាន្តរបស់ពួកគេផងដែរ។
ក្រៅពីនេះ វិស័យទេសចរណ៍ជប៉ុនសព្វថ្ងៃកាន់តែមានភាពទាក់ទាញក្នុងក្រសែភ្នែកភ្ញៀវទេសចរណ៍អន្តរជាតិ នៅពេលដែលប្រាក់យ៉េនបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣២ ឆ្នាំកន្លងមក។
ប្រទេសដែលស្ថិតក្នុងចំណោមចំណាត់ថ្នាក់ទាំង ១០ រួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ស្វីស អូស្ត្រាលី អង់គ្លេស សិង្ហបុរី និងអុីតាលី។
ឆ្លងកាត់ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ គ្រប់គ្នាដឹងកាន់តែច្បាស់អំពីតួនាទីនៃវិស័យទេសចរណ៍សំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ចពិភពលោក។ ឥឡូវនេះបណ្តាប្រទេសនានាត្រូវធានាថា ភ្ញៀវទេសចរណ៍អាចធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន។
JAPO