Makoto Shimaki អ្នកបង្កើតស្នាបាញ់ព្រួញយក្សរបស់ជប៉ុន

នៅសតវត្ស​ទី​ ៧ ជា​ពេល​វេលា​ដែលសុខសាន្ត​មុន​សម័យ​សាមូរ៉ៃ អំឡុងពេលដែលវណ្ណៈអភិជនគ្រប់គ្រងប្រទេស​ជប៉ុន។ Makoto Shimaki បានបង្កើតអាវុធមួយប្រភេទដែលមានកម្លាំងបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដូច្នេះបានជាកេរ្តិ៍​ឈ្មោះ​របស់​​​លោក​​ត្រូវ​បាន​កត់​ត្រា​ក្នុង​សៀវ​ភៅ​ប្រវត្តិសាស្ត្រ ដែលជាអ្នកបង្កើតដ៏មានទេពកោសល្យមួយរូប។ ជាប្រភេទ​ស្នាបាញ់​​ព្រួញ​ បើ​តាម​ភាសា​ជប៉ុន​បុរាណ​ហៅថា Ishiyumi (ស្នា) ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលពេលនោះបាន​ឮ​ពាក្យ​ចចាមអារ៉ាម ក៏ទៅដល់កន្លែងដើម្បីត្រួតពិនិត្យមើល។ នៅ​ពេល​ដែល​គាត់​បាញ់​ព្រួញ​វា​ហោះ​ទៅ​មុខ​យ៉ាង​លឿន ទាំងមិនដឹងថាព្រួញហោះទៅដល់ណាផង។ ដោយសារល្បឿនព្រួញ​ហោះ​យ៉ាង​លឿន មិនថាពាក់ពាសដែកក៏អាចបាញ់ទម្លុះបានដែរ។ កេរ្តិ៍ឈ្មោះរបស់លោក Shimaki ល្បីគ្រប់ទីកន្លែង គាត់​ថែម​ទាំងបានផលិតទម្រង់ស្នាតូចផងដែរ។

ស្មារតីមុខរបរសិប្បកម្មជប៉ុនក៏ចាប់ផ្តើមតាំងពីសម័យរបស់លោកដែរ។ មិនថាធ្វើអ្វីក៏ដោយ ប្រជាជនជប៉ុនអាចកាត់​បន្ថយ​ទំហំ​បាន​ទាំងអស់។

ការច្នៃប្រឌិតរបស់លោកបានក្លាយជាអាវុធទំនើប និងគ្រោះថ្នាក់បំផុតនាសម័យនោះ។ ទោះជាយ៉ាងណា អ្វីដែលគួរឲ្យ​ស្តាយប្រភេទអាវុធនេះមិន​ពេញ​និយម និងប្រើច្រើនក្នុងសម័យសាមូរ៉ៃឡើយ។ បញ្ហាស្ថិត​លើ​ការ​ចំណាយ​លើ​ការ​​ផលិត និងការថែរក្សា ឬប្រហែលដោយសារផ្នត់គំនិត “ដាវជប៉ុនជាព្រលឹងវិញ្ញាណរបស់សាមូរ៉ៃ” ។

ប្រសិនបើអាវុធប្រភេទនេះត្រូវបានគេប្រើច្រើន យ៉ាងណារូបភាពដែលបន្សល់ទុក មិនមែនជាសាមូរ៉ៃកាន់​ដាវ​ជប៉ុន​​ទេ ប្រហែល​ជា​ស្នា​បាញ់​ព្រួញ​ក៏​ថា​បាន។

Shimaki ជាអ្នកផលិតដែលគួរឲ្យគោរព ប្រសិនបើមាននរណាម្នាក់ដូចជាគាត់បង្ហាញខ្លួនក្នុងសម័យនេះ ប្រហែលជា​សមត្ថភាព​ការ​ពារ​របស់​ជប៉ុន​អាច​នឹង​រឹង​មាំ​ឡើង​វិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: