ការព្យាករណ៍បរិមាណលំអងផ្កាដែលបញ្ចេញក្នុងបរិយាកាសនានិទាឃរដូវនេះមានកម្រិតខ្ពស់

ក្រសួងបរិស្ថានជប៉ុនបានអោយដឹងថា បរិមាណលំអងផ្កា​ដែលបញ្ចេញទៅក្នុងបរិយាកាសត្រូវបានគេព្យាករណ៍ថា “ច្រើន​បំផុត” នៅតំបន់ Kanto, Hokuriku, Kinki និង Chugoku ។ មូលហេតុ​ដោយសារតែចំនួនផ្កាឈ្មោលផលិតលំអង​​ផ្កា​​ច្រើន​​បំផុត​​អំឡុង​ពេល ១០ ឆ្នាំ​​កន្លង​​មក​​នេះ​​តាម​បណ្តា​ខេត្ត​ក្រុង​នៃ​ប្រទេស​ជប៉ុន។

នៅ Tokyo បរិមាណលំអងផ្កាដើមស្រល់ និងដើមតាត្រៅក្នុងឆ្នាំនេះ ត្រូវបានគេព្យាករណ៍មានកម្រិតខ្ពស់ជាងប្រហែល ២ ទៅ ៣ ដង​បើ​ប្រៀប​នឹង​បរិមាណ​លំអងផ្កាជាមធ្យមប្រចាំឆ្នាំ។

នេះ​បើ​តាម​សមាគម​អាកាសធាតុ​ជប៉ុន បរិមាណលំអងផ្កាបញ្ចេញទៅក្នុងបរិយាកាសដូចធម្មតាពី Kyushu ដល់ Tohoku ។ ក្នុងនោះលឿនបំផុតគឺ Fukuoka (គ្រោងនៅថ្ងៃទី ៨ ខែកុម្ភៈ) និង Tokyo (គ្រោងនៅថ្ងៃទី ១១ ខែកុម្ភៈ) ។ នៅតំបន់ផ្សេងទៀត លំអងផ្កាចាប់ផ្តើមបញ្ចេញចាប់ពីពាក់កណ្តាលឬចុងខែនេះ និងមានកម្រិតខ្ពស់បំផុតចាប់​ពី​​ពាក់​កណ្តាល​​ដល់​​ចុងខែ​មីនា។

ទោះជាយ៉ាងណា មានតំបន់មួយចំនួនលំអងផ្កាដើមតាត្រៅមានកម្រិតទាបបំផុត ឬមិនមានដូចជា Hokkaido, ភាគ​ខាង​ត្បូង Kyushu និង Okinawa ។

នៅ​រដូវ​ប្រតិកម្ម​លំអងផ្កា អ្នក​អាច​ការពារតាមរយៈវិធានការដូចតទៅ៖

☞ ពាក់ម៉ាស

☞ ពាក់វ៉ែនតា

☞ បិទបង្អួច និងទ្វារផ្ទះ

☞ កាត់បន្ថយការហាលសម្លៀកបំពាក់នៅខាងក្រៅ (ព្រោះលំអងជាប់នឹងសម្លៀកបំពាក់)

☞ លេបថ្នាំអាឡែហ្ស៊ីលំអងផ្កា

ប្រភព៖ 日テレNEWS

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: