Setsubun ពិធីបុណ្យបោះសណ្តែកតាមទំនៀមទម្លាប់ប្រពៃណីជប៉ុន
ពិធីបុណ្យ Setsubun ប្រព្រឹត្តទៅក្នុងគោលបំណងបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ។ ពិធីបុណ្យនេះសំដៅលើការ “បែងចែករដូវ” សម្រាប់សម្គាល់ការបញ្ចប់រដូវរងា និងចាប់ផ្តើមនិទាឃរដូវ បើតាមប្រតិទិនប្រពៃណីជប៉ុន ហើយជាទូទៅគឺនៅថ្ងៃទី ៣ ខែកុម្ភៈ។
រូបភាព៖ www.womjapan.com
ជារៀងរាល់ឆ្នាំ ទីសក្ការៈបូជា Yasaka នៅទីក្រុង Kyoto តែងតែប្រារព្ធពិធីបុណ្យអំឡុងពេល ២ ថ្ងៃ ដោយចាប់ផ្តើមពីយប់ Setsubun ។ នៅយប់ថ្ងៃព្រហស្បតិ៍ Maiko មកពីតំបន់ Pontocho ក្នុងទីក្រុង Kyoto សម្តែងរបាំប្រពៃណីលើឆាកទីសក្ការៈ Yasaka ។
ក្នុងថ្ងៃនេះ គេប្រើសណ្តែកសៀងលីងសម្រាប់បណ្តេញខ្មោចបិសាច និងវិញ្ញាណអាក្រក់ចេញពីផ្ទះរបស់ខ្លួន។ ប្រភេទសណ្តែកនេះគេហៅថា fukumame ដែលមានន័យថាសណ្តែកសំណាង។ ក្រោយមកថង់សណ្តែកត្រូវបាន Maiko បោះពីលើឆាកឱ្យអ្នកនៅខាងក្រោមចាប់។
ប្រភព៖ NHK