ភូមិបុរាណ Ouchi-juku ពិភពព្រិលនារដូវរងា
នៅពេលដែលរដូវរងាមកដល់ ភូមិបុរាណ Ouchi-juku ខេត្ត Fukushima ប្រទេសជប៉ុន គ្របដណ្តប់ទៅដោយព្រិលប្រៀបដូចជាពិភពក្នុងរឿងនិទាន។
ភូមិ Ouchi-juku
ភូមិ Ouchi-juku ត្រូវបានសាងសង់ឡើងតាំងពី ៤០០ ឆ្នាំមុន តាមបណ្តោយផ្លូវពាណិជ្ជកម្ម Aizu-Nishi Kaido ភ្ជាប់ទីក្រុង Aizu Wakamatsu និងទីក្រុង Nikko Imaichi សម័យ Edo (ទីក្រុងតូក្យូបច្ចុប្បន្ន) ។
ផ្លូវនេះធ្លាប់ត្រូវបានសាមូរ៉ៃប្រើសម្រាប់ដឹកជញ្ជូនស្បៀង និងប្រភពផ្គត់ផ្គង់ទៅកាន់ទីក្រុងសំខាន់ៗពីជនបទ។ ភូមិធ្លាប់ឆ្លងកាត់ការបំផ្លាញ និងសាងសង់ឡើងវិញជាច្រើនដង រហូតមកដល់ពេលនេះនៅសល់ផ្ទះតែ ៤៨ ខ្នងប៉ុណ្ណោះ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍រួមមាន ដំបូលប្រក់ស្បូវ ប្រឡាយទឹក និងដើមឈើដែលមានអាយុរាប់រយឆ្នាំ។
មកទីនេះ ភ្ញៀវទេសចរណ៍នឹងមានអារម្មណ៍ដូចជាត្រលប់ទៅសម័យប្រវត្តិសាស្ត្រមានស្តេចក្រាញ់ អ្នកធ្វើដំណើរ និងអ្នកដឹកជញ្ជូនអង្ករពីតំបន់នានាទៅកាន់ Edo ។
ភូមិបុរាណ Ouchi-juku កំពុងក្លាយជាតំបន់ទេសចរណ៏ដែលពេញនិយម។ ជាពិសេសពេលរដូវរងាមកដល់ ព្រិលគ្របដណ្តប់លើដំបូលស្បូវ បង្កើតបានជាទិដ្ឋភាពដូចក្នុងសុបិន។ ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាព Ouchi-juku មានព្រិលធ្លាក់ចាប់ពីខែធ្នូដល់ខែកុម្ភៈ។
ប្រសិនបើអ្នកមានឱកាសទៅលេងនៅពាក់កណ្តាលខែកុម្ភៈ ភ្ញៀវទេសចរណ៍អាចចូលរួមពិធីបុណ្យព្រិល Ouchi-juku Yuki-matsuri បណ្តែតអារម្មណ៍ក្នុងពិភពប្រវត្តិសាស្ត្រ និងវប្បធម៌នៅទីនេះ។ គយគន់ពន្លឺចង្កៀងព្រិលធ្វើដោយដៃដែលដាក់នៅតាមដងផ្លូវ រួមទាំងរបាំប្រពៃណីរបស់អ្នកស្រុក និងរីករាយជាមួយអាហារពិសេសៗដូចជា ស៊ុបសាច់ជ្រូក ស្រាផ្អែម មីធ្វើដោយដៃ ។ល។
ដំបូលស្មៅមានកម្រាស់ពី ៤០ ដល់ ៦០ សង់ទីម៉ែត្រ អាចរក្សាភាពកក់ក្តៅនៅរដូវរងា មើលពីចម្ងាយភូមិដូចជាព្រៃផ្សិត។
ភូមិ Ouchi-juku ត្រូវបានអភិរក្ស និងបង្ហាញឡើងវិញនូវសម័យ Edo រួមមានផ្ទះសំណាក់ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងបុរាណ។
មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតគួរឱ្យទាក់ទាញពេលរដូវរងាមកដល់ប៉ុណ្ណោះទេ។ នៅរដូវផ្កាសាគូរ៉ារីក ឬរដូវស្លឹកឈើក្រហម ភូមិ Ouchi-juku ក៏ស្អាតណាស់ដែរ។
ប្រភព៖ Skydoor