វីដេអូយុវជនម្នាក់យកទឹកមាត់ប៉ាតស៊ូសុីក្នុងភោជនីយដ្ឋានតុបង្វិលល្បីពេញបណ្តាញសង្គម
វីដេអូទាស់ភ្នែកមួយនេះត្រូវបានថតនៅក្នុងភោជនីយដ្ឋានស៊ូស៊ីតុបង្វិល។ វីដេអូចាប់យកទិដ្ឋភាពយុវជនម្នាក់កំពុងអង្គុយបៀមដៃ ដូចជាអន្ទះសាចាំស៊ូសុីមកដល់។ អំឡុងពេលរង់ចាំ យុវជនរូបនេះកាន់ដបទឹកសុីអុីវលិតជុំវិញមាត់គម្រប បន្ទាប់មកយកកែវទឹកមកលិតជុំវិញ រួចដាក់កន្លែងកែវស្អាត។
មិនត្រឹមតែប៉ុណ្ណឹង បន្ទាប់ពីបៀមដៃជាច្រើនដង យុវជនរូបនេះសម្លឹងមើលជុំវិញ រួចយកដៃដែលជាប់ទឹកមាត់ប៉ាតលើស៊ូសុីចំនួន ៥ ដង និងទុកអោយវារត់បន្ត។ លទ្ធផល ចំណិតមឹក ២ ដុំដែលជាប់ទឹកមាត់បន្តរត់លើតុបង្វិល។
ក្រោយពេលវីដេអូនេះត្រូវបានចែករំលែកលើបណ្តាញសង្គម អតិថិជនរបស់ភោជនីយដ្ឋានមួយចំនួនខឹងយ៉ាងខ្លាំង៖ “មិនគួរឱ្យជឿសោះ ខ្ញុំមិនដឹងហេតុអ្វីបានជាគេធ្វើបែបនេះនោះទេ” ។ “ខ្ញុំតែងតែមកទីនេះព្រោះម្ហូបឆ្ងាញ់ និងតម្លៃសមរម្យ ប៉ុន្តែប្រសិនបើមានរឿងបែបនេះកើតឡើង ពិតជាមិនស្ងប់ចិត្តឡើយ” ។
បន្ទាប់ពីវីដេអូប្រមាថនេះត្រូវបានចែករំលែកពេញលើបណ្តាញសង្គម ភោជនីយដ្ឋាន Sushiro អនុវត្តការបាញ់កម្ចាត់មេរោគសាខា Uru ។ ភោជនីយដ្ឋានក៏កំពុងប្រឹក្សាយោបល់ប៉ូលិស ដើម្បីដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះទង្វើទាំងនេះ ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
Hin Hin