កោះ Hashima ឬគេហៅថា “កោះនរក” នៅកណ្តាលសមុទ្រជប៉ុន
កោះ Hashima ដែលគេហៅថា Gunkanjima (កោះនាវាចម្បាំង) នៅលើសមុទ្រ Nagasaki ភាគនិរតីប្រទេសជប៉ុន។ ជា “កោះខ្មោច” ដែលមានរាងដូចនាវាពិឃាតកងទ័ពជើងទឹក។
នៅទីនេះបន្សល់ទុកនូវការខូចខាត គ្មានប្រមោលមនុស្ស។ សោកនាដកម្មដ៏ឈឺចាប់ដែលធ្លាប់កើតឡើងនៅទីនេះ និងភាពអាប់អួរនាពេលបច្ចុប្បន្នបានជាគេហៅថា “កោះនរក” ។
កោះ Hashima ធ្លាប់ជាអណ្តូងរ៉ែធ្យូងថ្មដ៏ធំដែលដំណើរការនាចុងសតវត្សទី ១៩ ហើយបិទទ្វារក្នុងឆ្នាំ ១៩៧៤ ។
អណ្តូងរ៉ែធ្យូងថ្មដែលដំណើរការនៅ Hashima តាំងពីទសវត្សរ៍ឆ្នាំ ១៨៩០ ហើយធ្លាប់ជាតំបន់ដែលកកកុញជាងគេលើពិភពលោក។
អំឡុងពេលដែលមានមនុស្សច្រើនបំផុត កោះធ្លាប់មានកម្មករអណ្តូងរ៉ែជាង ៥០០០ នាក់ និងក្រុមគ្រួសាររស់ក្នុងបរិវេណប្រហែល ១,៥ គីឡូម៉ែត្រ។ ជាទូទៅពួកគេត្រូវធ្វើការនៅជម្រៅ ៦៦០ ម៉ែត្រ។
នៅពេលដែលអណ្តូងរ៉ែឈប់ដំណើរការ កម្មករអណ្តូងរ៉ែបានត្រឡប់ទៅដីគោកវិញ ចាប់តាំងពីពេលនោះមកកោះត្រូវគេបោះបង់ចោល។ ផ្ទះ មូលដ្ឋាននានានៅលើកោះទទួលរងការខូចខាតទៅតាមពេលវេលា។
សព្វថ្ងៃនេះ Hashima សល់ត្រឹមតែគំនរខូចខាត អាប់អួរ។ ទិដ្ឋភាពដ៏ស្ងាត់ជ្រងំនៅលើកោះត្រូវបានគេជ្រើសរើសជាកន្លែងថតភាពយន្តជាច្រើនដូចជា Skyfall, Attack on Titan ។
ក្រោយពេលបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ កោះបានបើកដំណើរការជាផ្លូវការសម្រាប់ភ្ញៀវទេសចរណ៍នៅឆ្នាំ ២០០៩ ។
តំបន់ និងអគារមួយចំនួននៅលើកោះត្រូវបានជួសជុលឡើងវិញ ដើម្បីបម្រើដល់សកម្មភាពទេសចរណ៍។ អគារចាស់គ្មានសុវត្ថិភាពត្រូវបានហាមមិនអោយចូល។
នៅឆ្នាំ ២០១៥ អង្គការយូណេស្កូបានសម្រេចចិត្តទទួលស្គាល់ Hashiama ជាតំបន់បេតិកភណ្ឌពិភពលោក។
សព្វថ្ងៃកោះនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករ។
រូបភាព៖ IT
ប្រភព៖ Skydoor