ផ្សារទំនើប Tokyu Shibuya បិទទ្វារបន្ទាប់ពីបើកបាន ៥៥ ឆ្នាំ

Tokyu ជា​ផ្សារ​ទំនើប​ដែល​ល្បីក្នុងសង្កាត់ Shibuya – Tokyo បានបិទទ្វារនៅថ្ងៃអង្គារ ក្រោយពេលបើកដំណើរការអស់​រយៈ​ពេល ៥៥ ឆ្នាំ។ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​តំបន់ Shibuya ឡើង​វិញ។

មជ្ឈមណ្ឌលផ្សារទំនើប Tokyu Shibuya ជាតំណាងនៃតំបន់នេះតាំងពីពេលបើកដំណើរការក្នុងឆ្នាំ ១៩៦៧ ។ មជ្ឈ​មណ្ឌល​ល្បី​ជា​មួយនឹងទំនិញប្រណិតជាច្រើនប្រភេទដែលផ្គត់ផ្គង់ដល់វណ្ណៈអភិជន ក៏ដូចជាអ្នកចូលចិត្តទិញទំនិញ។

ជាមួយនឹងអគារវប្បធម៌ Bunkamura នៅជាប់នោះបើកសម្ភោធក្នុងឆ្នាំ ១៩៨៩ ផ្សារទំនើប Tokyu Shibuya ក៏ត្រូវ​បាន​ទទួល​ស្គាល់ថា​ជា​មជ្ឈ​មណ្ឌល​វប្បធម៌ និងរចនាម៉ូដលំដាប់កំពូលផងដែរ។

បើតាមគម្រោង អគារថ្មីមានកម្ពស់ ៣៦ ជាន់ និង ៤ ជាន់ក្រោមដីត្រូវបានសាងសង់នៅទីនេះក្នុងឆ្នាំសារពើពន្ធ ២០២៧ ។ អគារថ្មីនេះមានហាងលក់ទំនិញនៅជាន់ក្រោម សណ្ឋាគារលំដាប់ខ្ពស់នៅជាន់កណ្តាល និងអាផាតមិននៅ​ជាន់​ខាង​លើ។

Tokyu គ្រោងនឹងបន្ថែមបរិមាណទំនិញនៅផ្សារទំនើបក្បែរនោះ ក៏ដូចជាបង្កើនប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិច​ត្រូនិក ដើម្បី​ជំនួស​ការ​បិទ​ទ្វារ​ផ្សារ​ទំនើប។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: