បុរសវ័យ ៥៥ ឆ្នាំត្រូវចាប់ខ្លួនព្រោះតែលក់បន្ត Airtag ដែលគាត់រើសបាន

ប៉ូលិសខេត្ត Nara បានចាប់ខ្លួនបុរសម្នាក់អាយុ ៥៥ ឆ្នាំគ្មានការងារធ្វើដែលសង្ស័យពីបទ​ឆបោក​។ បើតាមដឹងបុរសម្នាក់នេះរើសបានឧបករណ៍ប្រើសម្រាប់​កំណត់​ទី​តាំង​របស់ Apple ហៅថា Airtag បន្ទាប់​មក​លក់វាទៅអោយ​ហាង​កែ​ឆ្នៃ​ក្នុង​តម្លៃ ២០០ យ៉េន។

ម្ចាស់ Airtag នេះជាបុរសម្នាក់អាយុប្រហែល ៥០ ឆ្នាំ បន្ទាប់ពីឃើញថាខ្លួនធ្វើបាត់ Airtag គាត់បានបើកមុខងារកំណត់​ទី​តាំង​នៅ​លើ Iphone ហើយរកឃើញទីតាំងក្នុងហាងកែឆ្នៃមួយ។

ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកលក់តាមរយៈបញ្ជីអតិថិជនដែលហាងផ្តល់អោយ។ បុរស​វ័យ ៥៥ ឆ្នាំ​រូប​នេះ​បាន​សារ​ភាព​​ចំពោះ​​ការ​​ចោទ​​ប្រកាន់​​នេះ ហើយ​បាន​និយាយ​ថា៖ “ខ្ញុំបាន​លក់​វា ព្រោះខ្ញុំកំពុងជួបការលំបាក” ។

Airtag ជាឧបករណ៍ដែលមានទំហំតូច ប្រើប្រាស់ការភ្ជាប់ Bluetooth ជួយអោយអ្នកប្រើស្វែងរកឧបករណ៍ និង​វត្ថុដែល​​បាត់​​បាន​​យ៉ាង​ងាយតាម​រយៈ​កម្មវិធី Find My នៅលើ iPhone, iPad ។ល។

ប្រសិនបើអ្នករើសបាន Airtag របស់អ្នកដទៃ អ្នកអាចប្រើឧបករណ៍ Iphone ឬ Android កុំព្យូទ័រដែលមាន NFC (បច្ចេកវិទ្យាភ្ជាប់ឥតខ្សែជិត) ដើម្បីអានព័ត៌មាននៅលើ Airtag តំណភ្ជាប់នឹងបើកប្រាប់ពីរបៀបប្រគល់ប្រឡប់ទៅ​ម្ចាស់​ដើម​វិញ ក្នុង​លក្ខខណ្ឌ​ម្ចាស់​បាន​សម្គាល់​ឧបករណ៍​របស់​ខ្លួន​ពេល​បាត់។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: