ស្វែងរកអ្នកដែលបានបាត់ខ្លួនដោយសារករណីផ្ទាំងទឹកកកធ្លាក់នៅខេត្ត Nagano
ប៉ូលិសជប៉ុនបានអោយដឹងថា នៅថ្ងៃទី ៣០ ខែមករានេះ កម្លាំងសង្គ្រោះបានចាប់ផ្តើមស្វែងរកបុរសពីរនាក់ដែលកំពុងបាត់ខ្លួននៅលើភ្នំដែលមានកម្ពស់ប្រហែល ២.១០០ ម៉ែត្រនៅខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុន បន្ទាប់ពីពួកគេជាប់គាំងក្នុងករណីផ្ទាំងទឹកកកធ្លាក់កាលពីម្សិលមិញ។
កម្លាំងជួយសង្គ្រោះ (ក្នុងរថយន្តខ្សែកាប) ស្វែងរកមនុស្សបាត់ខ្លួនក្នុងករណីផ្ទាំងទឹកកធ្លាក់នៅខេត្ត Nagano ប្រទេសជប៉ុន នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ ។ រូបភាព៖ Kyodo
យោងទៅតាមប្រភពព័ត៌មានខាងលើ អ្នកបាត់ខ្លួនទាំងពីរនាក់ស្ថិតក្នុងចំណោមអ្នកជិះស្គីចំនួន ១៣ នាក់ ដោយចែកចេញជា ៣ ក្រុម និងជាជនបរទេសទាំងអស់។ អ្នកទាំងនេះស្ថិតនៅខាងក្រៅតំបន់ល្បាតក្បែររមណីយដ្ឋានភ្នំ Tsugaike ក្នុងភូមិ Otari ពេលកើតមានករណីផ្ទាំងទឹកកធ្លាក់កាលពីថ្ងៃទី ២៩ ខែមករា។ បច្ចុប្បន្នមនុស្ស ១១ នាក់ បានចុះពីលើភ្នំដោយសុវត្ថិភាព។
ប៉ូលិសបានអោយដឹងបន្ថែមថា សរុបមានមនុស្សចំនួន ៥ នាក់ជាប់គាំងបន្ទាប់ពីករណីព្រិលធ្លាក់ ក្នុងនោះ ៣ នាក់រួចផុតពីគ្រោះថ្នាក់ អ្នកជិះស្គីម្នាក់រងរបួសស្មា។ ប៉ូលិសមិនអាចធ្វើការស្វែងរកអ្នកបាត់ខ្លួននៅថ្ងៃទី ២៩ ខែមករា ដោយសារអាកាសធាតុអាក្រក់ និងកត្តាផ្សេងទៀត។
ករណីផ្ទាំងទឹកកកធ្លាក់នៅម៉ោងប្រហែល ១៤ៈ៣០ នាទីថ្ងៃទី ២៩ ខែមករា នៅតំបន់ជនបទដែលមានប្រជាជនតិចតួច។ ទីតាំងដែលកើតមានឧបទ្ទវហេតុនេះស្ថិតនៅកន្លែងជិះស្គីភាគខាងកើតភ្នំ Norikura ដែលមានកម្ពស់ជាង ២.១០០ ម៉ែត្រ។ អាជ្ញាធរជប៉ុនបានចេញសេចក្តីប្រកាសផ្ទាំងទឹកកកធ្លាក់នៅតំបន់ភាគខាងជើង Nagano ក្នុងនោះមានទាំងភូមិ Otari ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន តំបន់នេះមានព្រិលធ្លាក់ខ្លាំងអំឡុងពេលប៉ុន្មានថ្ងៃនេះ និងព្រមានអំពីហានិភ័យផ្ទាំងទឹកកកធ្លាក់។
ប្រភព៖ Skydoor