មី Ramen ក្រហមរួមបញ្ចូលជាមួយនំខេកស្រ្តបឺរី

ភោជនីយដ្ឋានមួយនៅ Osaka ប្រទេសជប៉ុនល្បីដោយសារមានលក់ Ramen Miso រស់ជាតិដើម ប៉ុន្តែមើលទៅប្លែកព្រោះ​ថា “មីមួយចានមាននំស្ត្របឺរីពីលើ” ។

Franken ជាភោជនីយដ្ឋានជប៉ុនមានជំនាញលក់មី Ramen Miso និងល្បីនៅលើទំព័រព័ត៌មានអន្តរជាតិកាល​ពី​ខែ​មករា​​ឆ្នាំ​​មុន នៅពេលដែលហាងចាប់ផ្តើមលក់មី Ramen Miso ក្រហមជូរអែមជាមួយនឹងការ៉េមវ៉ានីឡាទន់រលាយក្នុង​ចាន។ ការដាក់បញ្ចូលនេះស្តាប់ទៅមិនគួរឱ្យជឿ ប៉ុន្តែ​ភោជនីយ​ដ្ឋាន​មាន​ទំនុកចិត្តថាគ្រប់គ្នានឹងចូលចិត្ត ហើយ​ចង់​ទទួល​ទាន​មី Ramen Miso ក្រហម​ជា​មួយ​ការ៉េម។

មីមួយមុខនេះត្រូវបានគេដាក់ឈ្មោះថា “Ramen x Shortcake” ដែលចំណាយកម្លាំង និងការសាកល្បងជាច្រើន នៅ​ពេល​ដែល​បុគ្គលិក​ភោជនីយ​ដ្ឋានបានសាកល្បងនំប្រហែល ៣០ ប្រភេទខុសៗគ្នាទើបដាក់បញ្ចូលនឹង Ramen Miso ក្រហម​របស់​ខ្លួន។

បើតាមលោក Shimizu ចុងភៅដែលទួលបន្ទុកខាងចម្អិននៅ Franken បានអោយដឹងថា នំស្ត្របឺរីបំពេញបន្ថែម​រស​ជាតិ​ល្អ​សម្រាប់ Ramen Miso ក្រហម។ ស្រទាប់ក្រែម និង​ពពុះ​ទន់​កាត់​បន្ថយកម្រិត​ហឹរ​របស់ទឹកស៊ុប ចំណែក​រស​​ជាតិ​​នំ​​ជួយ​​​បង្កើន​​​រស​​ជាតិ​ Miso បន្ថែមទៀត។

ស្រដៀងនឹង Ramen Miso ស្នូលក្រែមទន់ ការដាក់បញ្ចូលនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញ​សង្គម និង​ទទួល​បាន​មតិ​​វិជ្ជមាន​​គួរ​​ឱ្យ​​ភ្ញាក់​ផ្អើល​តាមរយៈអ្នកភ្លក់។

មី “Ramen x Shortcake” ត្រូវបានបញ្ចូលក្នុងម៉ឺនុយមុខម្ហូបរបស់ភោជនីយដ្ឋាន Franken ចាត់ទុកជាមុខម្ហូបបណ្តោះអាសន្ន ប៉ុន្តែអាចនឹងក្លាយជាមុខម្ហូបប្រចាំហាងប្រសិនបើវាពេញនិយម។ មីមួយចានមានតម្លៃ ៨៥០ យ៉េន (៦,៦ ដុល្លារ) រួម​ទាំង​នំ​ស្រ្តបឺរីផង​​ដែរ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: