តារាស្រីជនជាតិជប៉ុន Kajiki Maguro បាន​​ទទួល​​មរណ​ភាព​ទាំង​វ័យ​ក្មេង

តារាចម្រៀង និងតារាសម្តែងស្រីជនជាតិជប៉ុន Kajiki Maguro បានទទួលមរណភាព។

តារាស្រី Kajiki Maguro ។ រូបភាព៖ Yahoo Japan

កាលពីថ្ងៃទី ២៧ ខែមករា គេហទំព័រ Yahoo Japan បានអោយដឹងថា កញ្ញា Kajiki Maguro បានទទួល​មរណ​ភាព​នៅ​អាយុ ២៦ ឆ្នាំ។ សាច់​ញាតិ​របស់កញ្ញា Kajiki Maguro បន្តថា មរណភាពរបស់កញ្ញា​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​មាន​​ការ​​តក់​ស្លុត និង​​សោក​ស្ដាយ​​ជា​​ខ្លាំង។

ម្តាយរបស់កញ្ញា Kajiki Maguro បានបដិសេធមិនបង្ហើបពីមូលហេតុ​នៃការស្លាប់របស់តារាស្រីឡើយ។ អ្នកស្រីសង្ឃឹម​ថា សាធារណ​ជន​​មិននិយាយ​ដើម ឬ​និយាយ​បំផ្លើស​អវិជ្ជមាន​​ចំពោះការស្លាប់របស់កូនស្រីខ្លួន។

ម្តាយតារាចម្រៀងស្រីបានសរសេរថា “ខ្ញុំសុំទោសដែលបានរំខានអ្នករាល់គ្នា។ Kajiki Maguro បានចាកចេញពីពិភព​លោក​នេះ។ ចូរ​យើង​បង្ហាញ​ក្តី​ស្រលាញ់​ដើម្បីអោយនាងចាកចេញទៅដោយសុខសាន្ត” ។

ក្រុមគ្រួសារសុំមិនបង្ហើបពីមូលហេតុ​ស្លាប់របស់កញ្ញា Kajiki Maguro ។ រូបភាព៖ Yahoo Japan

ការចាកចេញភ្លាមរបស់កញ្ញា Kajiki Maguro មិនត្រឹមតែធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមិត្ត​​រួម​ការ​ងារមិននឹកស្មានដល់។ តារាសម្តែងស្រី Yuzuki ជាអ្នកបង្ហាញម៉ូដ LIQ បាននិយាយថា នាងបានផ្ទៀងផ្ទាត់​ជា​ច្រើន​ដង​ពី​ម្តាយ​របស់ Kajiki Maguro ទើបជឿថាមិត្តល្អរបស់ខ្លួនទទួលមរណភាព។

កញ្ញា Kajiki Maguro កើតនៅឆ្នាំ ១៩៩៧ ។ នាងចូលប្រឡូកក្នុងវិស័យសិល្បៈចាប់ពីអាយុ ២១ ឆ្នាំ ក្នុងនាមជាតារាចម្រៀង និងជាតារាសម្ដែង។ មុនពេលចូលប្រឡូកវិស័យសិល្បៈ កញ្ញា Kajiki Maguro ធ្លាប់ធ្វើការខាងផ្នែករៀបចំពិធី​បុណ្យ​សព។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: