ព្យុះរដូវរងាវាយប្រហារតំបន់មួយចំនួនក្នុងប្រទេសជប៉ុន

ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីខ្យល់ត្រជាក់ តាមការព្យាករណ៍ជប៉ុនមានព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាព​ទាប​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា បរិមាណខ្យល់ត្រជាក់ខ្លាំងបំផុតក្នុងរដូវរងារនេះនឹងគ្របដណ្តប់តំបន់ភាគខាងជើង និងខាងលិចប្រទេសជប៉ុន ដោយ​រង​ផល​ប៉ះ​ពាល់​អាកាស​ធាតុត្រជាក់ខ្លាំងហូតដល់ថ្ងៃព្រហស្បតិ៍។

រូបភាព៖ Kyodo

បើតាមការព្យាករណ៍ព្រិលធ្លាក់ខ្លាំង និងព្យុះទឹកកកតាមបណ្តោយសមុទ្រជប៉ុននៅភាគខាងជើង និងខាងលិច។

ព្រិលអាចនឹងធ្លាក់ខ្លាំងនៅតំបន់ទំនាបមហាសមុទ្រប៉ាស៊ីហ្វិក។

ក្នុងរយៈពេល ២៤ ម៉ោងដល់រសៀលថ្ងៃពុធ ការព្យាករណ៍ព្រិលធ្លាក់ដូចខាងក្រោម៖

៩០ សង់ទីម៉ែត្រនៅ Niigata

៨០ សង់ទីម៉ែត្រនៅ Hokuriku

៧០ សង់ទីម៉ែត្រនៅ Tohoku, Kanto-koshin, Kansai និង Chugoku

៦០ សង់ទីម៉ែត្រនៅ Tokai

៤០ សង់ទីម៉ែត្រនៅ Hokkaido និងភាគខាងជើង Kyushu 

៣០ សង់ទីម៉ែត្រនៅ Shikoku

២០ សង់ទីម៉ែត្រនៅភាគខាងត្បូង Kyushu

ខណ្ឌទាំង ២៣ ក្នុងទីក្រុងតូក្យូក៏ទំនងជាមានព្រិលធ្លាក់តាមដងផ្លូវ ដែលមានកម្រាស់ប្រហែល ២ សង់ទីម៉ែត្រដល់​ព្រឹក​​ថ្ងៃ​​ពុធ។

នៅទូទាំងប្រទេស សីតុណ្ហភាពនឹងធ្លាក់ចុះកម្រិត ១០ ឆ្នាំមានម្តង។ នៅ​ថ្ងៃ​ពុធ កន្លែង​ខ្លះ​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្រោម ០ អង្សា​សេ ជាក់ស្តែងដូច​ខាង​ក្រោម៖

១២ អង្សាសេនៅទីក្រុង Sapporo

៧ អង្សាសេនៅទីក្រុង Nagano

៦ អង្សាសេនៅទីក្រុង Sendai និងទីក្រុង Kumamoto

៤ អង្សារសេនៅទីក្រុង Kochi

២ អង្សាសេនៅទីប្រជុំជន Tokyo និង Osaka 

មន្ត្រី​ភ្នាក់​ងារអំពាវនាវអោយប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផ្លូវ​កក ខ្យល់​កន្ត្រាក់ និង​រលក​ខ្ពស់។ ក្រៅពីនេះ អាកាសធាតុ​ត្រជាក់ ព្រិល​ធ្លាក់អាច​បណ្តាលឱ្យ​ទឹក​កក និង​ដាច់​ភ្លើង។

ព្រិលអាចបណ្តាលឱ្យកកស្ទះចរាចរណ៍នៅតំបន់ដែលមានការព្យាករណ៍ធ្លាក់ខ្លាំង ដូច្នេះប្រជាពលរដ្ឋគួរកាត់បន្ថយការ​ប្រើ​ប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន លុះត្រា​តែ​មានការ​បន្ទាន់។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: