Anime ជប៉ុនដែលទទួលបានរង្វាន់កំពូលក្នុងមហោស្រពភាពយន្ត​ទីក្រុង​ប៊ែកឡាំង

រឿងគំនូរជីវចល Suzume របស់អ្នកដឹកនាំរឿងជប៉ុន Shinkai Makoto ទទួលបានពានរង្វាន់កំពូលនៅមហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ទីក្រុង​ប៊ែក​ឡាំង។

រឿងរបស់អ្នកដឹកនាំរឿង Shinkai ស្ថិតក្នុងចំណោមបេក្ខភាពពានរង្វាន់ Golden and Silver Bear នៅមហោស្រពភាព​​យន្ត​​ទីក្រុង​​ប៊ែក​​ឡាំង​​លើក​​ទី ៧៣ ដែលបានប្រកាសកាលពីថ្ងៃចន្ទ។

ខ្សែភាពយន្តនេះនិយាយអំពីសិស្សស្រីវិទ្យាល័យម្នាក់ជួបប្រទះគ្រោះ​រញ្ជួយ​ដី​ដ៏គួរឱ្យភ័យខ្លាចកាលពីកុមារភាព។ នាង​​បាន​​ជម្នះ​​បញ្ហា​​ប្រឈម​​ជា​​ច្រើន​​ដើម្បីគោលបំណងបិទ “ច្រក” ដែលអាចបង្កឱ្យមានគ្រោះមហន្តរាយ។

Suzume ជាភាពយន្តគំនូរជីវចលជប៉ុនដំបូងគេដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​​ពាន​រង្វាន់តាំង​ពី​ឆ្នាំ ២០០២ ខណៈដែលរឿង “Spirited Away” របស់​អ្នក​ដឹក​នាំ​រឿង Miyazaki Hayao បានឈ្នះពានរង្វាន់ Golden Bear ។

អ្នកដឹកនាំរឿង Shinkai បាននិយាយថា ការជ្រើសរើសនេះផ្តល់ឱ្យគាត់នូវឱកាសស្វែងយល់ស្នាដៃរបស់ខ្លួន ទទួលបាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​បរទេស និង​ការ​បក​ស្រាយ។

មហោស្រពភាពយន្តបើកសម្ភោធនៅថ្ងៃទី ១៦ ខែកុម្ភៈរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: