បងប្អូនតារាប្រុសទាំងពីររូប Mackenyu និង Maeda Gordon បានប្រកាស​រៀប​ការព្រមៗគ្នា

កាលពីពេលថ្មីៗនេះ បងប្អូនតារាប្រុសដែលល្បីឈ្មោះ Mackenyu និង Maeda Gordon បានប្រកាសរៀបការ។

តារាប្រុស Mackenyu (Arata Mackenyu) និង Maeda Gordon ជាបងប្អូនប្រុសដែលល្បីក្នុងវិស័យសិល្បៈជប៉ុន។ អ្នក​ទាំង​ពីរ​ជា​កូន​ប្រុស​របស់​តារា​សម្តែង​ជើង​ចាស់ Chiba Shinichi (ដែលគេហៅថា Chiba Sonny) ឈ្មោះពិតរបស់លោកគឺ Maeda Sadaho ។ ស្រដៀង​នឹង​ឳពុក​របស់ខ្លួន បងប្រុសច្បងប្រើឈ្មោះក្នុងវិស័យសិល្បៈថា Arata Mackenyu ចំណែក​ឈ្មោះ​ពិត​គឺ Maeda Mackenyu ។ ដោយឡែកប្អូនប្រុសប្រើឈ្មោះពិតប្រឡូកក្នុងវិស័យសិល្បៈ។

Mackenyu

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ដែលជាថ្ងៃកំណើតរបស់ឪពុក Mackenyu និង Maeda Gordon បានប្រកាស​​រៀប​​ការ​​ព្រម​​គ្នា។ បងប្រុសច្បង Mackenyu កើតឆ្នាំ ១៩៩៦ អាយុ​ ២៦ ឆ្នាំ។ ប្អូនប្រុស Maeda Gordon កើត​ឆ្នាំ ២០០០ ដែលទើបតែអាយុ ២៣ ឆ្នាំ។ Mackenyu បាននិយាយថា កាលនៅរស់ពុកតែងតែទន្ទឹងរង់ចាំពិធីមង្គលការរបស់កូនៗ ដូច្នេះ​តារា​ប្រុស​ពិត​ជារីករាយណាស់ដែលអាចប្រកាសដំណឹងរៀបការនាថ្ងៃខួបកំណើតរបស់ឪពុក។

សេចក្តីប្រកាស​របស់​បង​ប្អូន​ទាំង​ពីរ​បាន​ធ្វើ​ឱ្យវិស័យសិល្បៈជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះ​អ្នក​ទាំង​ពីរ​នៅ​ក្មេង​ពេក ជាពិសេស​ប្អូន​ប្រុស Maeda Gordon ។ ដោយដឹងថា Mackenyu និង Maeda Gordon បានដាក់ពាក្យចុះឈ្មោះ​រៀប​ការ​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០២៣ ។ បងប្អូនទាំងពីរសុទ្ធតែរៀបការជាមួយអ្នកដែលមិនប្រឡូកក្នុងវិស័យសិល្បៈ។

Maeda Gordon

Mackenyu បានបង្ហើបអោយដឹងថា ខ្លួនរៀបការជាមួយនារីដែលមានអាយុចំណាស់ជាង បានទាក់ទងគ្នា​រយៈ​ពេល ២ ឆ្នាំ​មក​ហើយ។ នៅពេលដែល Mackenyu ចូលរួម​សកម្មភាព​នៅ​ក្រៅ​ប្រទេស នាងបានរួមដំណើរ និង​គាំទ្រ​តារាប្រុស​រូប​នេះ។ រីឯ Maeda Gordon មិនបានបង្ហើបដំណឹងអ្នកដែលខ្លួននឹងរៀបការនោះទេ ដើម្បីការពារភាព​ឯក​​ជន​​រប​​នាង។

មិន​ត្រឹម​តែ​ល្បី​ដោយសារ​សាវតាប៉ុណ្ណោះទេ បងប្អូនទាំងពីររូបមានអ្នកគាំទ្រច្រើនព្រោះតែរូបសម្បត្តិលេចធ្លោ។ ខណៈ​ដែល Mackenyu មានទម្រង់មុខដូចនិស្សិត រឹងមាំ ចំណែ Maeda Gordon ទាក់ទាញដោយសាររូបរាងខ្ពស់ សង្ហា។

Mackenyu មើលទៅដូចនិស្សិតក្នុងរឿង Chihayafuru ។

Mackenyu ក្នុងរឿង Rurouni Kenshin ។

Mackenyu ល្បីឈ្មោះដោយសារធ្លាប់ចូលរួមភាពយន្តជាច្រើនដូចជា Peach Girl, Chihayafuru, Rurouni Kenshin ។ល។ ហើយការសម្តែងដែលទាក់ទាញបំផុតរបស់ Mackenyu គឺ One Piece live-action នៅ​​លើ Netflix ចូល​​តួ Zoro ។

Maeda Gordon ក្នុងរឿង Promise Cinderella ។

ថ្វី​ត្បិត​តែមិនច្រើនដូចជាបងប្រុស អាជីព​សម្ដែង​របស់ Maeda Gordon ទើបតែធ្វើបាន ៤ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែយ៉ាង​ណា​ក៏​​មាន​​តួ​ដែល​​គួរ​អោយចាប់អារម្មណ៍ក្នុងរឿង Promise Cinderella, Tokyo Revengers ។ល។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: