ព្រឹត្តិការណ៍ដេញថ្លៃ cherry ទម្ងន់កន្លះគីឡូតម្លៃ ១,៣ លានយ៉េន

អាណាចក្រផ្លែឈើ” ភាគឦសានខេត្ត Yamagata ប្រទេស​ជប៉ុន ជាកន្លែងដាំផ្លែ cherry ឈានមុខគេនៅប្រទេស​ជប៉ុន ហើយ​ក៏​ជា​ផ្លែ cherry ដែល​​មានតម្លៃ​​​ខ្ពស់​​កំណត់​​ត្រា​ផង​ដែរ។

នៅ Yamagata អ្នកអាចបេះផ្លែ cherry ក្នុងផ្ទះកញ្ចក់ ប៉ុន្តែនៅពេលដែលយកទៅលក់ទើបផ្លែ cherry មានភាពខុសគ្នា។

កាលពីថ្ងៃទី ៥ ខែមករា ក្នុងព្រឹត្តិការណ៍លក់ដេញថ្លៃដើមឆ្នាំនៅផ្សារ Ota ទីក្រុងតូក្យូ ក្រុមហ៊ុនលក់ផលិតផលកសិកម្ម Funasho Group បាន​ប្រកាស​ដេញ​ថ្លៃ​ឈ្នះផ្លែ cherry Sato Nishiki ពិសេសដែលផលិតដោយ Yamagata ។ ផ្លែ​ឈើប្រហែល ៥០០ ក្រាមលក់ក្នុងតម្លៃខ្ពស់ដែលមិនធ្លាប់មានពីមុនមកគឺ ១,៣ លានយ៉េន ខ្ពស់ជាងប្រហែល ១០ ម៉ឺន​យ៉េន​បើ​ធៀប​នឹង​ការដេញថ្លៃឈ្នះកាលពីឆ្នាំមុន។

បច្ចុប្បន្នតំបន់ដែលដាំ Sato Nishiki មានចំនួន ៧០% នៃផ្ទៃដីដាំ cherry សរុប (៣.០០០ ហិកតា) នៅខេត្ត Yamagata ។ ផ្លែ cherry មានពណ៌ក្រហមស្រស់ ​គួរ​ឱ្យ​ទាក់ទាញ រសជាតិជូរអែមលាយឡំគ្នា ប្រភេទផ្លែឈើខាងលើនេះ​បាន​ក្លាយ​ជា​ផ្លែ​ឈើតំណាងក្នុងស្រុក ព្រម​ទាំង​ជា​ផ្លែឈើ​លំដាប់​ខ្ពស់នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។

ប្រហែលចុងខែមិថុនាដល់ដើមខែកក្កដាជាពេលដែលប្រមូលផលផ្លែ cherry រួមទាំង Sato Nishiki ផង។ ហេតុ​នេះ កសិដ្ឋាន cherry នៅទូទាំងខេត្ត Yamagata បានរៀបចំបទពិសោធន៍ប្រមូលផលផ្លែឈើសម្រាប់ភ្ញៀវទេសចរណ៍។

បើនៅប្រទេសដូចជា​អាមេរិក អូស្ត្រាលី កាណាដាចូលរដូវប្រមូលផលផ្តល់ទិន្នផល​ច្រើន។ រីឯនៅប្រទេសជប៉ុនបរិមាណ cherry មានកម្រិតទាបបំផុត ហើយទិន្នផលក៏មិនច្រើនដែរ។ ចំនួនផ្លែ cherry កម្របំផុត ហើយមួយដើមៗ​ចេញ​ផ្លែ​ក្នុងចំនួន​មាន​កំណត់ ដូច្នេះហើយតម្លៃផ្លែ cherry ក៏ថ្លៃជាងធម្មតាដែរ។

ដោយដឹងថា នេះជាឆ្នាំទី ៤ ដែល Funasho Group បានយកឈ្នះការលក់ដេញថ្លៃផ្លែ Sato Nishiki ជាផ្នែកមួយនៃ​ពាក្យ​ជូន​ពរ​របស់​ពួកគេចំពោះអ្នកដែលចូលរួមខាងវិស័យឧស្សាហកម្មម្ហូបអាហារ រួមទាំងក្រុមហ៊ុនផលិត ក្រុមហ៊ុន​ចែក​ចាយ និង​អ្នក​ប្រើ​ប្រាស់​ឱ្យ​ទទួល​បាន​ជោគជ័យនៅឆ្នាំថ្មី។

ភ្លាមៗនោះផ្លែ cherry ត្រូវបានដាក់លក់នៅសាខា Higashi-Yamato ផ្សារ Yaoko ទីក្រុងតូក្យូនៅថ្ងៃដេញថ្លៃ។

ប្រភព៖ Japantoday

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: