ប្រើកាមេរ៉ា 3D ការពារគ្រោះថ្នាក់កើតឡើងនៅកន្លែងមានរបាំងរថភ្លើង
ឧប្បត្ដិហេតុដែលបណ្តាលអោយរថភ្លើងបុកមនុស្ស និងរថយន្តនៅកន្លែងដែលមានរបាំងរថភ្លើងអំឡុងពេល ៥ ឆ្នាំកន្លងមកនេះប្រមាណ ១០០០ ករណី។ ក្នុងនោះមនុស្សជាង ៤៥០ នាក់ស្លាប់ ហើយភាគច្រើនជាមនុស្សចាស់។
ដើម្បីស្វែងរកដំណោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងដែលមានរបាំងរថភ្លើង ក្រុមហ៊ុនផ្លូវដែក Seibu បានសម្រេចចិត្តដាក់ឱ្យប្រើប្រព័ន្ធថ្មីចំនួនពីរ៖
- ប្រព័ន្ធទីមួយត្រួតពិនិត្យរូបភាពដោយ AI ប្រព័ន្ធនេះនឹងវិភាគថាមានវត្ថុមិនប្រក្រតីណាមួយក្នុងបរិវេណរបាំងដែរអត់។
- ប្រព័ន្ធទីពីរគឺ Camera 3D ប្រើដើម្បីកំណត់អត្តសញ្ញាណថាតើមានអ្នកជាប់គាំងដែរអត់ ដោយផ្អែកលើកម្ពស់ និងទំហំវត្ថុក្នុងរូបភាព។
ប្រសិនបើរបាំងរថភ្លើងត្រូវបានទម្លាក់ចុះ ប៉ុន្តែក្នុងបរិវេណនោះនៅមានមនុស្ស ឬកង់ ប្រព័ន្ធទាំងពីរនឹងជូនដំណឹងដល់អ្នកបើកបររថភ្លើងឱ្យបញ្ឈប់រថភ្លើង។
ជាការពិតណាស់ យើងមិនគួរដើរឆ្លងកាត់ផ្លូវដែកពេលលឺសម្លេងកណ្តឹងប្រកាសប្រាប់រថភ្លើងជិតមកដល់នោះទេ។ បើសំណាងអាក្រក់ យើងជាប់គាំងខាងក្នុងរបាំងរថភ្លើង សូមរកប៊ូតុងកណ្ដឹងសង្គ្រោះបន្ទាន់ដែលដាក់នៅជិតបង្គោលភ្លើងប្រកាសសញ្ញា។
អ្នកប្រហែលជាមិនដឹងទេ របាំងរថភ្លើងត្រូវបានរចនាឡើងពេលស្ថិតក្នុងស្ថានភាពអាសន្ន មនុស្សគ្រប់គ្នាអាចបើកឆ្លងកាត់ ឬលើកដោយដៃបានយ៉ាងងាយ។
ប្រភព៖ NHK
JAPO