ធនាគារជប៉ុនមិនបន្ធូរបន្ថយរូបិយប័ណ្ណ ប្រាក់យ៉េនបន្តធ្លាក់ចុះ

កាលពីថ្ងៃទី ១៨ ខែមករា ធនាគារកណ្តាលរបស់ជប៉ុន (BOJ) បានអោយដឹងថា ពួកគេនឹងមិនផ្លាស់ប្តូរកម្មវិធីបន្ធូរ​បន្ថយ​រូបិយប័ណ្ណ​ឡើយ។ ចំណុចនេះបានធ្វើឱ្យប្រាក់យ៉េនធ្លាក់ចុះយ៉ាងខ្លាំងត្រឹម​ ១៣១ យ៉េនដូរបាន ១ ដុល្លារ។

ក្នុងទីផ្សារមូលបត្របំណុល Tokyo អត្រា​ការ​ប្រាក់មូលបត្របំណុលដែលរដ្ឋាភិបាលកំណត់រយៈពេល ១០ ឆ្នាំបានធ្លាក់​​ចុះ​​ជា​​បណ្តោះ​​អាសន្ន​​មក​​ត្រឹម ០.៣៧០% ទាប​ជាង ០.១៣០% បើធៀបនឹងតម្លៃបិទកាលពីថ្ងៃមុន។

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះផលប៉ះពាល់ដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី ទន្ទឹម​នឹង​នេះ យើង​នឹង​ព្យាយាមជួយដល់លំហូរសាច់ប្រាក់របស់អាជីវកម្ម និងបន្តរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

ដូច្នេះហើយ ជប៉ុន​នឹង​មិន​ស្ទាក់ស្ទើរចំពោះការ​ចាត់​វិធានការ​បន្ធូរបន្ថយបន្ថែមបើសិនជាចាំបាច់។ BOJ បានរំលឹក​ឡើង​វិញ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា ពួកគេរំពឹងថាកម្រិតអត្រាការប្រាក់ក្នុងកម្មវិធីនេះនឹងនៅដដែល ឬ​ទាប​ជាង​អត្រា​បច្ចុប្បន្ន។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: