តើរថភ្លើងក្រោមដីដំបូងគេនៅជប៉ុនមានតាំងពីពេលណា?
សួស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នា។
បន្ទាប់ពីខ្សែរថភ្លើងក្រោមដីដំបូងនៅ Tokyo ធ្វើរួចរាល់ ចំនួនខ្សែរថភ្លើងផ្សេងទៀតក៏កើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ឥឡូវនេះ តូក្យូបានក្លាយទៅជាទីក្រុងមួយដែលមានរថភ្លើងក្រោមដីចំនួន ១៣ ខ្សែ។
ដូច្នេះតើអ្នកដឹងថារថភ្លើងក្រោមដីដំបូងគេក្នុងទីក្រុងតូក្យូត្រូវបានធ្វើឡើងនៅពេលណាដែរទេ?
រថភ្លើងក្រោមដីដំបូងគេនៅទីក្រុងតូក្យូបើកសម្ភោធនាចុងឆ្នាំ ១៩២៧ ដែលជាផ្នែកមួយនៃខ្សែ Ginza សព្វថ្ងៃ មានចម្ងាយ ២,២ គីឡូម៉ែត្រពី Ueno ដល់ Asakusa ។ ថ្វីត្បិតតែ ចម្ងាយ ២,២ គីឡូម៉ែត្រអ្នកអាចជិះកង់ ឬដើរបានក៏ដោយ ប៉ុន្តែយ៉ាងណា រថភ្លើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះជាខ្សែរថភ្លើងក្រោមដីដំបូងគេនៅអាស៊ី។
ប្រសិនបើអ្នកចេះអានភាសាជប៉ុន អ្នកប្រហែលជាមើលឃើញតួអក្សរសរសេរពីស្តាំទៅឆ្វេង។ គ្រាន់តែសង្កេតមើលចំណុចនេះ យើងប្រាកដជាដឹងថាខ្សែរថភ្លើងមានតាំងពីយូរមកហើយ។
ព្រឹត្តិការណ៍នេះត្រូវបានចុះផ្សាយនៅលើកាសែតជប៉ុននាពេលនោះ។
ហើយនេះជាកាប៊ីនរថភ្លើងនាពេលនោះ។
ច្រកទ្វារត្រួតពិនិត្យសំបុត្រដោយស្វ័យប្រវត្តិមានតាំងពីសម័យនេះមកម្ល៉េះ។
ថ្វីត្បិតតែ មិនចាំបាច់ជិះរថភ្លើងព្រោះតែមិនឆ្ងាយប៉ុន្មាន យ៉ាងណាស្ទើរតែរាល់ថ្ងៃរថភ្លើងដឹកអ្នកដំណើរពេញ ដោយសារតែមនុស្សចង់ដឹងចង់ឃើញ ហើយសម្រុកមកជិះសាកមើល។
ខ្សែរថភ្លើងនេះបន្តអភិវឌ្ឍបណ្តើរៗតាំងពីពេលនោះមក សព្វថ្ងៃចម្ងាយពី Asakusa ដល់ Shibuya គឺ ១៤,២ គីឡូម៉ែត្រ។ ទោះបីជាខ្សែរថភ្លើងក្រោមដីខ្លីបំផុតនៅទីក្រុងតូក្យូក៏ដោយ យ៉ាងណាវានៅតែដំណើររហូតមកដល់សព្វថ្ងៃ។
និយាយអញ្ចឹង រថភ្លើងក្រោមដីដំបូងគេលើពិភពលោកសម្ពោធនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៨៦៣ ដែលមានចម្ងាយ ៦ គីឡូម៉ែត្រ។ រថភ្លើងក្រោមដីរបស់ជប៉ុនចាប់ផ្តើមលេចចេញជារូបរាងប្រហែល ៧០ ឆ្នាំក្រោយមក ក្នុងពេលជាមួយគ្នានេះសម្រេចបាននូវការអភិវឌ្ឍលំដាប់ពិភពលោក។
Kengo Abe