ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន ជប៉ុនផលិតត្រាបិទបាំងឯកសារសំខាន់ៗ

បន្ទាប់ពីជប៉ុនអនុម័តច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននៅឆ្នាំ ២០០៥ មនុស្សកាន់តែច្រើនយល់ដឹងអំពីការ​ការ​ពារព័ត៌មាន​ផ្ទាល់​ខ្លួន។

យើងច្រើនតែទទួលបានប័ណ្ណផ្សព្វផ្សាយផ្សេងៗ ប៉ុន្តែពេលយកទៅចោល គ្រប់គ្នាបារម្ភមាននរណាម្នាក់មើលឃើញឈ្មោះ និង​អាសយដ្ឋាន​ផ្ទះ​របស់​យើង។

នៅឆ្នាំ ២០០៧ ក្រុមហ៊ុនជប៉ុនបានផលិត “ត្រាការការពារព័ត៌មានផ្ទាល់ខ្លួន” ។

ជាជាងចំណាយពេលកាត់ ឬហែកក្រដាសផ្សាយពាណិជ្ជកម្មជាបំណែកតូចៗ អ្នកគ្រាន់តែបោះត្រាលើឯកសារដែលចង់បិទបាំងប៉ុណ្ណោះ។ ឯកសារនឹងត្រូវបានបិទបាំងដោយទឹកថ្នាំ​ពណ៌​ខ្មៅ ហើយអានមិនបាន។

ដោយពឹងលើការរចនាពិសេសរបស់ត្រា កន្លែងនីមួយៗត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដូចជាតួអក្សរ កម្រាស់ និង​កម្រិត​ផ្អៀង។

បច្ចុប្បន្ននេះត្រាកំពុងត្រូវបានប្រើនៅ​ជាង ២០ ប្រទេស ដោយមានជាង ១២ លានត្រាត្រូវបានដាក់លក់ ហើយបានក្លាយ​ជា​ផលិត​ផល​ដែល​លក់​ដាច់​បំផុត​នៅ​លើ​ទីផ្សារ។

ប្រភព៖ NHK

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: