Sony និង Honda ដាក់ចេញគំរូរថយន្តអគ្គិសនីដំបូងមានឈ្មោះថា Afeela

ក្នុងពិព័រណ៍បច្ចេកវិទ្យា CES ២០២៣ ដែលប្រារព្ធធ្វើឡើងនៅ Las Vegas (សហរដ្ឋអាមេរិក)។ ក្រុមហ៊ុន Sony និង Honda បាន​សហការ​គ្នាដាក់ចេញរថយន្តអគ្គិសនីដំបូងមានឈ្មោះថា Afeela ។ ពួកគេបានអោយដឹងថានឹងដាក់លក់​រថយន្ត​ដំបូង​គេនៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦ ។

លោក Yasuhide Mizuno – នាយកប្រតិបត្តិក្រុមហ៊ុន Sony Honda Mobility បានអោយដឹងថា គំរូរថយន្តអគ្គិសនី​ថ្មី​នេះ​ជា​ការ​រួម​បញ្ចូល​រវាងបទពិសោធន៍បច្ចេកវិទ្យាដ៏អស្ចារ្យរបស់ Sony ពីប្រព័ន្ធកម្សាន្តរហូតដល់បញ្ញាសិប្បនិម្មិត AI, Virtual Reality និង Augmented Reality ។

រថយន្តត្រូវបានបំពាក់ដោយផ្ទាំងអេក្រង់បញ្ជាជាមួយឧបករណ៍កំណត់ទីតាំង។ អ្នកប្រើអាចលេងហ្គេម មើលរឿង ទិញទំនិញអនឡាញ និងរីករាយជាមួយនឹងបច្ចេកវិទ្យា metaverse (Virtual Reality) ។ ពួកគេក៏មានគម្រោងសហការ​ជា​មួយ Epic Games ដែល​ជាក្រុមហ៊ុនផលិតស៊េរីរឿង “Fortnite” និងក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ។

ក្រុមហ៊ុនបានអោយដឹងរថយន្តនឹងត្រូវបានកំណត់តម្លៃដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រណិតផ្សេងទៀត​លើ​ទីផ្សារ​ដូច​ជា៖ Audi, Mercedes-Benz, BMW ។ល។ នេះទំនងជារថយន្តអគ្គិសនីប្រណីត ដូច្នេះតម្លៃលក់មិន​ថោក​នោះ​ទេ។

ទន្ទឹមនឹងនេះ Sony ផ្គត់ផ្គង់សេវាកម្មចំពោះមុខងារពិសេសមួយចំនួន ដូច្នេះអ្នកប្រើប្រហែលជាត្រូវបង់ថ្លៃសេវា​ប្រចាំ​ខែ​​ខ្លះ ដើម្បីប្រើប្រាស់មុខងារទាំងនេះ ដូចជាមុខងារបើកបរដោយស្វ័យប្រវត្តិ ឬកម្សាន្តលើរថយន្ត។

លោក Yoshida Kenichiro – ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sony បាននិយាយថា៖ “រថយន្តដាក់ជាឌីជីថលដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ។ យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន​នា​ពេល​អនាគត ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីដែលអាចបំពេញ​តម្រូវ​ការ​កម្សាន្តចម្រុះ” ។ ក្រុមហ៊ុន Sony និង Honda គ្រោង​នឹង​អភិវឌ្ឍរថយន្តនេះដូចជាប្រព័ន្ធបម្រើការកម្សាន្ត និងតភ្ជាប់ ដោយមិនត្រឹម​តែជាជាមធ្យោ​បាយ​​ធ្វើ​​ដំណើរ​​ប៉ុណ្ណោះ​​ទេ។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: