ក្រដាស Washi របស់ជប៉ុនអាចប្រើសម្រាប់ផលិតវត្ថុជាច្រើន

អ្នកដឹងទេថា Washi ជាប្រភេទក្រដាសសិប្បកម្មប្រពៃណីរបស់ជប៉ុន ដែលផលិតចេញពីដើម Kouzo ប្រភេទដើមនេះលូតលាស់ និងដាំដុះ​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

សព្វថ្ងៃនេះ គេប្រើក្រដាស washi សម្រាប់​បិទស៊ុមទ្វាររុញបែបប្រពៃណីជប៉ុន។ ក្រដាសប្រភេទនេះជួយអោយខ្យល់ចេញចូល និងធ្វើអោយមានពន្លឺក្នុងបន្ទប់។ ជាពិសេស ក្រដាស washi ធន់។

ក្នុងក្រដាសរបស់ប្រទេសលោកខាងលិចសរសៃនីមួយៗមានប្រវែងប្រហែល ១ មីលីម៉ែត្រ រីឯសរសៃក្រដាស washi មានប្រវែងដល់ទៅ ១០ មីលីម៉ែត្រ (ច្រើនជាង ១០ ដង)។ សរសៃក្រដាស​កាន់​តែ​វែង​កាន់​តែ​ជាប់​គ្នា ដូច្នេះ​ហើយ ក្រដាស washi មិនងាយពុក និង​រហែកទេ។

នេះជាសន្លឹកក្រដាស washi ដែលមានកម្រាស់មិនដល់ ៣ មីលីម៉ែត្រ ប៉ុន្តែមាំខ្លាំងណាស់។ គេប្រើសម្រាប់កែឯក​សារ និង​​កំណប់​ទ្រព្យ​​ប្រវត្តិសាស្ត្រ​​ដែល​ខូច​ធ្ងន់ធ្ងរ។

ក្រដាស washi ស្តើងអាចប្រើសម្រាប់ជួសជុលក្រដាសដែលងាយពុករហែក។ ជួយពង្រឹងកម្រិតធន់សម្រាប់ឯកសារ ថែម​ទាំង​អាច​អាន​អក្សរ​បាន​ច្បាស់។ ដូច្នេះមើលមិនដឹងទេថា ​នេះជាឯកសារត្រូវបានធ្វើឡើងវិញដោយក្រដាស washi ឡើយ។

ទាំងនេះជាក្រដាសប្រាក់ដែលបោះពុម្ពប្រហែលនៅសតវត្សទី ១៧ ដោយប្រើក្រដាស washi ហើយក្រដាសប្រាក់សម័យនេះនៅតែបន្តបច្ចេកទេសបោះពុម្ពប្រាក់នាសម័យនោះ។

ក្រៅពីនេះ ក្រដាស washi ក៏ត្រូវបានគេប្រើសម្រាប់ផលិតខោខូវប៊យផងដែរ។ សរសៃខោទទឹងធ្វើពីកប្បាស សរសៃខោបណ្តាយធ្វើពីក្រដាស washi ។ នៅពេលដែល washi ត្រូវបានរមួលទៅជាអំបោះ វាកាន់តែរឹងមាំ ធន់។ ក្រដាស washi ស្រាលជាងកប្បាស ដូច្នេះខោខូវប៊យបែបនេះស្រាលជាងខោខូវប៊យធម្មតា ថែមទាំងទន់ និងនាំមកនូវអារម្មណ៍ស្រួលខ្លួន។

ក្រដាស washi នៅតែត្រូវបានគេប្រើសម្រាប់ផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុនដូចជា ឆ័ត្រ គោម ក្រដាសគំនូរជាដើម។ ហាក់ដូចជាក្រដាស washi អាចប្រើសម្រាប់ផលិតវត្ថុជាច្រើន។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: