ម៉ាកស្បែកជើងល្បី Converse សហការជាមួយមីកំប៉ុង Nissin ដាក់​ចេញ​ការ​រចនាស្បែកជើងពិសេសប្លែក

គំនិតសហការដែលមិននឹកស្មាន នៅពេលដែលម៉ាកស្បែកជើងឈានមុខគេ Converse ជាមួយនឹង​ម៉ាក​មី​កំប៉ុងល្បី Nissin ។

ម៉ាកស្បែកជើង Converse ពេញនិយមពឹងលើការរចនាដែលមានលក្ខណៈសាមញ្ញ ទាន់សម័យ។ ម្យ៉ាងវិញទៀត ម៉ាក​​ស្បែក​​ជើង​​ដឹង​ពី​របៀប​បង្កើត​ការចាប់អារម្មណ៍ដោយរួមបញ្ចូលគ្នារវាង Pokemon ឬ Hello Kitty ជាដើម។ លើក​នេះ ចូរ​យើង​ក្រឡេក​មើលសហការរវាងម៉ាកស្បែកជើងល្បី Converse និងម៉ាកផលិតផលមីកំប៉ុង Nissin ។

ម៉ាកយីហោទាំងពីរសហការផលិតស្បែកជើងកវែង និងស្បែកជើងប៉ាតាកទាប ដោយផ្អែកលើមីកំប៉ុង ២ ប្រភេទគឺរសជាតិដើម និងរសជាតិគ្រឿងសមុទ្រ។

ការរចនាស្បែកជើងកវែងដោយផ្អែកលើមីកំប៉ុងរសជាតិដើម ដែលជាការរួមបញ្ចូលរវាងពណ៌ក្រហមស្រាល ស និង​លឿង។ ថ្នេរ​ដេរ និង​កន្លែង​មានពណ៌ក្រហមលេចធ្លោលើផ្ទៃ​ក្រណាត់​ពណ៌​ស សមនឹងខ្សែស្បែកជើងពណ៌ស ឬក្រហម។

ផ្នែកខាងក្រោម logo Converse All Star (ប៉ុន្តែលើកនេះផ្កាយមានពណ៌ក្រហម និងប្រើពុម្ពអក្សររបស់ Cup Noodle) ជា​លេខ​កូដ Cup Noodle ។ ជុំវិញបាតស្បែកជើងមានគំនូសពណ៌លឿងដែលអ្នកអាចនឹងមើលឃើញលើ​ការ​រចនា​របស់ Cup Noodle ។

នៅខាងក្រោយស្បែកជើងមាន logo All Star និងចំហៀងម្ខាងមាន logo Nissin ។

ស្បែកជើងកវែងដោយផ្អែកលើរសជាតិគ្រឿងសមុទ្រក៏មានការរចនាស្រដៀងគ្នាដែរ ប៉ុន្តែប្រើពណ៌ក្រហម និង​ខៀវ។

មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកចូលចិត្ត Cup Noodle ប្រាកដជាមើលឃើញ។

ម៉ូដស្បែកជើងលើកនេះលក់រាយក្នុងតម្លៃ ១៣,២០០ យ៉េន ហើយនឹងមានលក់ក្នុងពេលឆាប់ៗនេះលើគេហទំព័រ អនឡាញ និង Offline របស់ម៉ាកស្បែកជើង Converse ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: