អាមេរិកបដិសេធផលិតផលដែលផលិតនៅចិន ដូចដែលជប៉ុនធ្លាប់រងការគាបសង្កត់កាលពីអតីតកាល
ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិនកាន់តែតានតឹងខ្លាំងឡើង សហរដ្ឋអាមេរិកមិនត្រឹមតែបដិសេធកុំព្យូទ័រ និងស្មាតហ្វូនដែលផលិតនៅប្រទេសចិនប៉ុណ្ណោះទេ រួមទាំងផ្នែកឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិកទៀតផង។
ជាមូលដ្ឋានដូចដែលសហរដ្ឋអាមេរិកធ្លាប់ធ្វើដាក់ជប៉ុនក្នុងឆ្នាំ ១៩៨៨ ។ ដូច្នេះតើយុត្តិធម៌នៅឯណា?
ខ្ញុំគិតថាគ្រប់គ្នាប្រហែលជានៅចាំ Huawei, ZTE និងក្រុមហ៊ុនផលិតរបស់ចិនត្រូវបណ្តាប្រទេសលោកខាងលិចគាបសង្កាត់ ដែលភាគច្រើនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្រៅពីនេះ ការដែលក្រុមហ៊ុនផលិតកុំព្យូទ័រ DELL របស់អាមេរិកមានគោលបំណងកាត់បន្ថយការប្រើប្រាស់បន្ទះឈីបរបស់ចិនមកត្រឹមសូន្យនៅឆ្នាំ ២០២៤ បានបង្កឱ្យមានការភ្ញាក់ផ្អើល។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុនដាក់គោលដៅកាត់បន្ថយ ៥០% បរិមាណផលិតផលដែលផលិតនៅរោងចក្រចិន។
រឿងនេះផ្តើមចេញដោយពាក្យចចាមអារ៉ាមថា “បន្ទះឈីបរបស់ចិនអាចបណ្តាលឱ្យបែកធ្លាយព័ត៌មាន” ។ តើនេះជារឿងពិតដែរទេ?
ព្រោះតែខ្ញុំមិនដឹងថារឿងនេះយ៉ាងណា ដូច្នេះខ្ញុំគិតថាប្រហែលបន្ទះឈីបដែលផលិតនៅចិនពិតជាគួរឱ្យសង្ស័យ ហើយក៏ប្រហែលនោះជាការបង្កាច់បង្ខូចរបស់សហរដ្ឋអាមេរិកផងដែរ។
ម៉្យាងវិញទៀត ខ្ញុំក៏ចង់សួរថា តើផលិតផលដែលផលិតនៅសហរដ្ឋអាមេរិក ពិតជាមានសុវត្ថិភាពដែរឬទេ?
តើអ្នកដឹងទេថាមានប្រព័ន្ធរារាំងទំនាក់ទំនងទិន្នន័យមានឈ្មោះថា Echelon ដែលកំពុងដំណើរនៅបណ្តាប្រទេសទាំង ៥ រួមមានអង់គ្លេស អូស្ត្រាលី កាណាដា នូវែលសេឡង់ និងភាគច្រើននៅសហរដ្ឋអាមេរិកដែរអត់?
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធចំពោះវត្តមានរបស់ Echelon ដូច្នេះគ្មាននរណាម្នាក់សង្ស័យវត្តមានរបស់វាទៀតឡើយ។
ខ្ញុំយល់ត្រូវបញ្ឈប់ឧក្រិដ្ឋកម្មលើពិភពលោក ប៉ុន្តែអ្នកដែលកំពុងរារាំងទំនាក់ទំនងទិន្នន័យនៅជុំវិញពិភពលោកដោយប្រព័ន្ធបែបនេះ ដោយសារគិតថាមានហានិភ័យបែកលេចធ្លាយព័ត៌មានពីបន្ទះឈីប ហើយផលិតផលដែលផលិតនៅប្រទេសចិនមិនគួរឱ្យជឿទុកចិត្ត។ ព្រោះតែអាមេរិកធ្លាប់មានការចោទប្រកាន់ជាច្រើនដូចនេះកន្លងមក។
សង្គ្រាមអុីរ៉ាក់បានផ្ទុះឡើងក្នុងឆ្នាំ ២០០៣ ដែលពេលនោះមានសហរដ្ឋអាមេរិក អង់គ្លេស អូស្រា្តលី និងប៉ូឡូញចូលរួមសង្រ្គាមដោយយកលេសថាអុីរ៉ាក់មានអាវុធប្រល័យលោក។ ទោះជាយ៉ាងណា នៅចុងសង្រ្គាមឆ្នាំ ២០១១ ពុំបានរកឃើញអាវុធប្រល័យលោកឡើយ។ ដូច្នេះតើអ្នកណាគួរទទួលខុសត្រូវចំពោះរឿងនេះ?
ជាងនេះទៅទៀត ជប៉ុនក៏ធ្លាប់រងការខូចខាតជាច្រើនដែលបង្កឡើងដោយសហរដ្ឋអាមេរិកផងដែរ។ បទប្បញ្ញត្តិជាពិសេសមួយហៅថា Super 301 ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក សំដៅលើប្រទេសដែលកំពុងរីកចម្រើនខ្លាំងនាពេលនោះ គឺប្រទេសជប៉ុន។
Semiconductor ជាសារធាតុដែលប្រើសម្រាប់ផលិតគ្រឿងបន្លាស់កុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក។ល។ នៅពេលនោះ Semiconductor របស់ជប៉ុនត្រូវគេចាត់ទុកថាល្អជាងគេលើពិភពលោកទាំងតម្លៃ និងដំណើរការ។
ក្រៅពីនេះ ផលិតផលជប៉ុនដូចជាវាយនភណ្ឌ ដែក យានយន្ត និងទូរទស្សន៍ពណ៌ចាប់ផ្តើមលក់ដាច់ខ្លាំងនៅលើពិភពលោក ដែលធ្វើឱ្យសមតុល្យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។
ជាលទ្ធផលនៅឆ្នាំ ១៩៧៤ បទប្បញ្ញត្តិ Super 301 ត្រូវបានអនុម័ត ហើយប្រទេសជប៉ុនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
វិស័យឧស្សាហកម្ម Semiconductor របស់ជប៉ុនមានចំនួន ៥០% នៃទីផ្សារពិភពលោកពេលនោះ បានបន្តធ្លាក់រហូតមកដល់សព្វថ្ងៃក្រោម ១០% ។ គេលើកឡើងថា នឹងធ្លាក់ចុះស្ទើរតែស្មើសូន្យក្នុងឆ្នាំ ២០៣០។
ដោយយកលេសថាជប៉ុនចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មមិនស្មើភាព បទប្បញ្ញត្តិនេះត្រូវបានអនុម័ត ប៉ុន្តែមិនមានមូលដ្ឋានណាមួយសម្រាប់បញ្ជាក់ការចោទប្រកាន់នោះទេ។
បន្ទាប់ពីគាបសង្កត់ជប៉ុន ឥឡូវនេះសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមគាបសង្កត់វិស័យឧស្សាហកម្មចិនដែលរីកចម្រើន។
ការបែកធ្លាយព័ត៌មានដោយសារតែបន្ទះឈីបដែលផលិតនៅចិន ធ្លាប់ត្រូវគេលើកឡើងកាលពី ១០ ឆ្នាំមុន។
ខណៈដែលការពិតមិនទាន់បានបញ្ជាក់ ក្រុមហ៊ុនផលិតត្រូវគោរពតាមបំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ គ្រប់គ្នាពេលឮការចោទប្រកាន់នេះសុទ្ធតែសន្និដ្ឋានថាចិនអាក្រក់ខ្លាំង។
បើមិនមានភ័ស្តុតាង យើងមិនអាចនិយាយបានថា ចិនល្អ ឬអាក្រក់នោះទេ ប៉ុន្តែយើងមានប្រវត្តិ និងភស្តុតាងគ្រប់គ្រាន់ ដើម្បីសន្និដ្ឋានថាមិនមានយុត្តិធម៌ពីភាគីសហរដ្ឋអាមេរិកឡើយ។
មានសុភាសិតជប៉ុនមួយបកប្រែថា “ដែកគោលដែលលេចឡើង ញញួរនឹងវាយចុះ” ។
មានន័យថាប្រសិនបើអ្នកលេចធ្លោ អ្នកនឹងត្រូវបង្ខូចឈ្មោះ និងការវាយប្រហារពីមនុស្សជុំវិញខ្លួន។
រឿងពិតមិនមាននៅលើព័ត៌មានតាមទូរទស្សន៍ ឬអុីនធឺណេតឡើយ។
ខ្ញុំគិតថាយើងកំពុងស្ថិតក្នុងសម័យដែលត្រូវសង្កេតមើលដោយភ្នែករបស់ខ្លួន ពិចារណាថាអ្នកណាទទួលបានប្រយោជន៍ ហើយអ្នកណាធ្វើត្រូវតាមទស្សនៈផ្ទាល់របស់ខ្លួន។
Kengo Abe