ទង្វើខ្វះការពិចារណាក្នុងពិធីបុណ្យពេញវ័យនៅជប៉ុន

ព្រឹត្តិការណ៍ “ពិធីបុណ្យពេញវ័យ” ដែលប្រារព្ធធ្វើឡើងនៅ Kitakyushu, Fukuoka កាលពីថ្ងៃទី ៨ ខែមករា មានប្រហែល ៥ ករណីខ្ទាតទឹកថ្នាំលើឈុត Furisode (Kimono ពិសេសស្លៀកក្នុងពិធីបុណ្យពេញវ័យ)។ ស្នាមប្រឡាក់ទឹកថ្នាំហូរពីកន្លែងតុបតែងផ្កាចុះមកក្រោម និង Tabi (ស្រោមជើងពាក់ពេលស្លៀក Kimono) ។

នារីម្នាក់បាននិយាយថា នាងកត់សម្គាល់ឃើញស្នាមប្រឡាក់ទឹកថ្នាំពេលធ្វើដំណើរត្រឡប់ទៅផ្ទះ បន្ទាប់ពីចូលរួមពិធីបុណ្យ។

ដោយដឹងថានារីខាងលើកក់ឈុត Furisode ពីឆ្នាំ ២០២១ ក្នុងតម្លៃជួល ៣០ ម៉ឺនយ៉េន (ជាង ២ ពាន់ដុល្លារ)។

គិតមកទល់ពេលនេះ ប៉ូលិស​បានប្រទះឃើញ ៥ ករណី​ស្រដៀង​គ្នា​នេះ ហើយកំពុងស៊ើប​អង្កេត​រកមូលហេតុ​។

*** Fact ពិធីបុណ្យពេញវ័យនៅជប៉ុន៖

បើតាមប្រពៃណី យុវជនពេញវ័យនៅអាយុ ២០ ឆ្នាំ។ ប៉ុន្តែយ៉ាងណានៅឆ្នាំនេះ អាយុពេញវ័យត្រូវបានកាត់បន្ថយ​មក​ត្រឹម ១៨ ឆ្នាំ ដូច្នេះ​ពិធីបុណ្យ​ជា​ច្រើន​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា “ពិធីបុណ្យឈានចូលវ័យ​ ២០ ឆ្នាំ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: