បញ្ញាសិប្បនិម្មិត AI បង្កើតអក្សរ Kanji

សព្វថ្ងៃនេះ ក្នុងយុគសម័យដែលបញ្ញាសិប្បនិម្មិត AI យើងអាចមើលឃើញថា “ប្រព័ន្ធបញ្ញាឆ្លាតវៃ” មានមុខ​ងារ​ច្រើន។ បញ្ញា​សិប្បនិម្មិត AI អាចធ្វើបានស្ទើរតែគ្រប់យ៉ាង ដូចជាឆ្លើយតបសំណួរ ច្នៃប្រឌិតខាងសិល្បៈ។ ថ្មីៗនេះ បច្ចេក​វិទ្យា AI អាចគូរគំនូរ ថែមទាំងអាចនិពន្ធបទចម្រៀងទៀតផង។

សំណួរសួរថា តើ AI អាចបង្កើត Kanji បានទេ?

អ្នក​ប្រើ Twitter ជប៉ុនម្នាក់បានសាកល្បងប្រើ AI (Stable Diffusion) ដើម្បី​សរសេរ​អក្សរ​ Kanji ចំនួន ១ ម៉ឺនពាក្យ។

នេះជាកំណែ AI អក្សរ 謹 (ប្រុងប្រយ័ត្ន ប្រយ័ត្នប្រយែង)

នេះជាកំណែ AI អក្សរ 賀 (មានន័យថាអបអរសាទរ)

នេះជាកំណែ AI អក្សរ 新 (មានន័យថា “ថ្មី”)

ជាកំណែ AI អក្សរ 年 (មានន័យថា “ឆ្នាំ” “អាយុ”)

នេះគឺជាអក្សរ Kanji មួយចំនួនដែលបង្កើតឡើងដោយ AI ។ ដូចដែលអ្នកបានដឹងហើយថា Kanji គឺជាអក្សរ Hieroglyph ដែលអត្ថន័យត្រូវបានបង្ហាញក្នុងតួអក្សរ។ នៅពេលក្រឡេកមើល យើងឃើញថា AI ចាប់យកអត្ថន័យរបស់ Kanji បានខ្លះ។

ប៉ុន្តែប្រសិនបើអ្នកពង្រីកទំហំ AI នឹងឱ្យអ្នកអក្សរ Kanji មួយកម្រិតផ្សេង។

តើអ្នកយល់ថាមានសំណាងទេដែល Kanji យើងរៀន និងប្រឡង មនុស្សជាអ្នកបង្កើតឡើង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: