វីដេអូថតសកម្មភាពបន្សល់ទុកស៊ូស៊ី ១ ដុំបង្កមតិរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម
កាលពីពេលថ្មីៗនេះ វីដេអូ Tiktok មួយបានបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គម។ ក្នុងវីដេអូឃើញមានមនុស្សម្នាក់ចាប់ Sushi ១ ដុំនៅលើតុបង្វិល។ ម្យ៉ាងចានមួយនេះជាការបញ្ជាទិញ។
វីដេអូ Tiktok នេះត្រូវបានអ្នកប្រើគណនី Twitter ម្នាក់បង្ហោះ ហើយទទួលបានមតិរិះគន់ជាច្រើន។ ក្នុងអត្តបទនេះ យើងគ្រាន់តែដាក់រូបភាពមិនដាក់តំណភ្ជាប់ ដើម្បីជៀសវាងការបញ្ចេញមតិរិះគន់ សង្ឃឹមថាអ្នកទាំងអស់គ្នាយោគយល់។
នៅលើ Twitter បានអោយដឹងថា អ្នកថតវីដេអូក៏ជាអ្នកបញ្ជាទិញអាហារផងដែរ ប៉ុន្តែមិនមានភស្តុតាងសម្រាប់បញ្ជាក់ថាជាការពិតឬអត់ទេ។ នៅភោជនីយដ្ឋាន Sushi តុបង្វិល អ្នកត្រូវទូទាត់ប្រាក់អាស្រ័យលើចំនួនចាន ក៏ដូចជាតម្លៃដែលបានកំណត់សម្រាប់ Sushi មួយចានៗ។ ចំណុចនេះដូចជាការកំណត់រវាងភោជនីយដ្ឋាន និងភ្ញៀវ ដែលអ្នកប្រើប្រាស់សេវាកម្មត្រូវយល់។ នៅពេលគិតលុយ គេផ្អែកលើប្រភេទចានសម្រាប់កំណត់តម្លៃ ដូច្នេះសកម្មភាពកាត់បន្ថយបរិមាណអាហារលើចានដោយចេតនាមានន័យថា “លួច” ជាបទល្មើស (犯罪: hanzai) ។
ដោយមិនទាន់គិតលើសោភ័ណភាព និងអនាម័យចំណីអាហារផងនោះ។
តាមការបញ្ជាក់ថា អាហារនេះត្រូវបានកុម្ម៉ង់ ប៉ុន្តែបើកុម្ម៉ង់អាហាររួចហើយ ពន្យល់យ៉ាងណាចំពោះ Sushi ដែលនៅសល់តែ ១ ដុំលើតុបង្វិល។ មិនត្រឹមតែប៉ុណ្ណឹង វីដេអូដើមដាក់ស្លាកភោជនីយដ្ឋាន ដែលធ្វើឱ្យបាត់បង់មុខមាត់អាជីវកម្ម។
ផលប៉ះពាល់អវិជ្ជមានចំពោះអ្នកដទៃ។
វីដេអូខ្លីពេកហើយ យើងពិតជាមិនដឹងថាមានអ្វីកើតឡើងចំពោះ Sushi នោះទេ។ ថ្វីត្បិតតែសកម្មភាពមិនខុសច្បាប់ គួរតែពិចារណាអំពីផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើអ្នកមើលផងដែរ។ មិនថាវីដេអូមានគោលបំណងអ្វី គ្រាន់តែលេងសើច ឬដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គម វាមិនបានផ្តល់ផលប្រយោជន៍ពិតប្រាកដណាមួយសម្រាប់អ្នកមើល ភោជនីយដ្ឋាន ឬអ្នកបង្ហោះនោះទេ។
ជាការពិតណាស់ មិនអាចកំណត់ថា content អាហារទាំងអស់នៅលើ Tiktok សុទ្ធតែអាក្រក់ឡើយ ប៉ុន្តែខ្លឹមសារមួយចំនួនដាក់ស្លាក ネタ (neta: គ្រឿងផ្សំ) នៅជប៉ុនបង្ហាញពីទង្វើខ្វះការគោរពចំពោះអាជីវកម្ម ចុងភៅ ក៏ដូចជាភ្ញៀវផ្សេងទៀត។ សង្ឃឹមថាយើងអាចចែករំលែកវីដេអូឃ្លីបល្អៗលើបណ្ដាញសង្គម ដូចជាអាហារឆ្ងាញ់ ទង្វើល្អ ដែលមិនមែនជារឿងកំប្លែងបែបនេះទេ។
Sacchan