McDonald ជប៉ុនដំឡើងថ្លៃ ៨០% លើទំនិញជាច្រើនចាប់ពីថ្ងៃទី ១៦ ខែមករានេះ
McDonald ជប៉ុនថ្មីៗនេះបានចេញសេចក្តីប្រកាសថាខ្លួននឹងដំឡើងថ្លៃប្រហែល ៨០% ស្ទើរតែផលិតផលទាំងអស់ក្នុងម៉ឺនុយចាប់ពីថ្ងៃទី ១៦ ខែមករា។
មូលហេតុហាងលើកឡើងដោយសារការចំណាយរួមមានតម្លៃវត្ថុធាតុដើម តម្លៃពលកម្ម តម្លៃដឹកជញ្ជូន និងតម្លៃថាមពលសុទ្ធតែឡើង។ ម្យ៉ាងវិញទៀត វិបត្តិនៃអត្រាប្តូរប្រាក់ក៏ជាហេតុផលមួយក្នុងការដំឡើងថ្លៃផងដែរ។
កាលពីឆ្នាំមុន McDonald បានដំឡើងប្រហែល ២០% ទំនិញទាំងអស់ក្នុងខែមីនា និងដំឡើងប្រហែល ៦០% ក្នុងខែកញ្ញា។
ការដំឡើងថ្លៃចុងក្រោយ ហាំប៊ឺហ្គឺមួយមានតម្លៃ ១៧០ យ៉េន កើន ២០ យ៉េនបើធៀបនឹងមុននោះ រីឯ Cheeseburger ពីមុនមានតម្លៃ ១៨០ យ៉េន ឥឡូវនេះលក់ក្នុងតម្លៃ ២០០ យ៉េន។ Chicken McNugget មួយប្រអប់មាន ១៥ ដុំលក់ក្នុងតម្លៃ ៧១០ យ៉េន មុននោះលក់ ៥៩០ យ៉េន។
ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រ McDonald មិនសប្បាយចិត្ត។ មនុស្សម្នាក់បានត្អូញត្អែរថា “ឡើងថ្លៃពេកហើយបើធៀបនឹងប្រាក់ទិញអាហារសម្រន់របស់ខ្ញុំ។ ខ្ញុំទើបតែទទួលបានអាំងប៉ាវ ប៉ុន្តែប្រាក់ហោះចេញពីហោប៉ៅអស់ សូមលក់បញ្ចុះតម្លៃបន្តិចផង” ។
Sacchan