ពិធីបុណ្យងូតទឹកកកដើមឆ្នាំថ្មីសុំអោយមានសំណាងរបស់ជប៉ុន

កាលពីថ្ងៃទី ៨ ខែមករា មនុស្សជាច្រើននាំគ្នាទៅកាន់ទីសក្ការបូជា Teppou-zu Inari នៅទីក្រុងតូក្យូ ដើម្បីចូលរួមពិធីបុណ្យងូតទឹកកកដើមឆ្នាំថ្មី។ បច្ចុប្បន្ន នេះជាលើកទី ៦៨ ហើយដែលប្រារព្ធពិធីបុណ្យ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើង​នៅ​​ថ្ងៃ​​អាទិត្យ​ សប្តាហ៍ ទី ២ ដើម​ឆ្នាំ​ថ្មី។

រូបភាព៖ Getty

ដើម្បីកំដៅរាងកាយ អ្នកចូលរួមពិធីបុណ្យនាំគ្នារាំ រត់ជុំវិញប្រាសាទ ឬឈរក្រោមពន្លឺថ្ងៃស្រែកហូរពាក្យស្លោកបង្ហាញ​ពី​ស្មារតី​នៃ​ពិធីបុណ្យ ក៏​ដូច​ជា​ធ្វើ​អោយ​រាង​កាយ​កក់ក្តៅមុនពេលទ្រាំក្នុងអាងទឹកកក។ បុរសចំនួន ៣៣ នាក់ស្លៀក​សំពត់​ប៉ឹង​ប្រពៃណី និងស្រ្តី ៧ នាក់ស្លៀកអាវក្រៅពណ៌ស សូត្រធម៌មុនពេលដើរចូលអាងទឹកត្រជាក់។ នេះជាពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយដោយជំនឿបន្សុទ្ធព្រលឹងវិញ្ញាណ ទទួលស្វាគមន៍​ឆ្នាំ​ថ្មី​។ បន្ទាប់ពីងូតទឹកត្រជាក់ អ្នក​ចូល​រួម​ទាំង​អស់​បួង​សួង​តាម​ប្រពៃណី៖

“ខ្ញុំសង្ឃឹមថាជំងឺរាតត្បាតកូវីដ ១៩ នឹងស្ថិតក្រោមការគ្រប់គ្រង អ្នករាល់គ្នានឹងត្រឡប់ទៅរកជីវិតធម្មតាវិញ នៅ​លើ​ពិភព​លោក​លែង​មាន​សង្គ្រាម មាន​តែសន្តិភាព” ។

“លើសពីអារម្មណ៍ត្រជាក់ ម្រាមជើងរបស់ខ្ញុំហាក់ដូចជាឈឺពេលទ្រាំក្នុងទឹកកក ប៉ុន្តែនៅពេលបញ្ចប់ ខ្ញុំបែរ​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលយើងតែងតែធ្វើដើម្បីបួងសួងសុំអោយសុខភាពល្អ។ ខ្ញុំ​យល់​ថា​ឆ្នាំ​ថ្មី​នឹង​មិនចាប់ផ្តើមនោះទេ បើមិនប្រារព្ធពិធីនេះ” ។

“មួយឆ្នាំបានកន្លងផុតទៅ ទ្រាំក្នុងអាងទឹកកកមិនងាយនោះទេ ហើយខ្ញុំនឹងចងចាំជានិច្ចថា ខ្ញុំធ្លាប់ឆ្លងកាត់រឿង​ទាំង​នេះ គ្រប់ពេលដែលខ្ញុំជួបឧបសគ្គក្នុងថ្ងៃអនាគត។ ខ្ញុំសង្ឃឹមថាអាចជម្នះគ្រប់ឧបសគ្គទាំងអស់ក្នុងជីវិត” ។

ទីសក្ការៈបូជា Teppozu Inari ស្ថិតនៅតំបន់ Hacchobori នៃទីក្រុងតូក្យូ ជាប្រាសាទដែលល្បីប្រារព្ធពិធីបុណ្យងូតទឹកកកក្នុងឳកាសដើមឆ្នាំថ្មី។ នៅថ្ងៃបុណ្យ អ្នកស្រុក និងភ្ញៀវទេសចរណ៍ត្រូវក្រោកពីព្រលឹម ប្រមូល​ផ្តុំគ្នានៅប្រាសាទ​ដើម្បី​រាំ ច្រៀង និងមើលថ្ងៃរះមុនពេលងូតទឹកកក។ ពិធីបុណ្យងូតទឹកកកផ្តើមដោយសាសនា Shinto ក្នុង​​ឆ្នាំ ១៩៥៥ ដែលបំផុសគំនិតដោយបូជាចារ្យម្នាក់ជះទឹកត្រជាក់លើរាងកាយរបស់គាត់ដើម្បីបួងសួងសុំសន្តិភាព​ដល់​សហគមន៍។

ប្រភព៖ Reuters

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: