Doai-eki ជាផ្លូវរូងក្រោមដីដ៏រន្ធត់បំផុតនៅជប៉ុន

ផ្លូវ Doai Eki នៅកណ្តាល Gunma និង Niigata មានជម្រៅ ៧០ ម៉ែត្រ បរិយាកាសអាប់អួដូចក្នុងខ្សែភាពយន្ត​ភ័យ​រន្ធត់ ដែល​អាច​នឹង​ធ្វើ​អោយ​អ្នក​យល់​សបិ្ត​អាក្រក់។

Doai Eki ស្ថិតនៅចន្លោះព្រំដែនខេត្ត Gunma និង Niigata ជាស្ថានីយ៍រថភ្លើងដែលពិសេសប្លែកជាងគេ។ ប្រសិន​បើ​អ្នក​ធ្វើដំណើរទៅកាន់ទិសខាងត្បូងតូក្យូ អ្នកនឹងឃើញដូចជាស្ថានីយ៍ធម្មតាផ្សេងទៀត។ ស្ថានីយ៍នេះដូចស្ថានីយ៍​ភាគច្រើននៅតាមជនបទជប៉ុន គ្មានអ្វីពិសេសនោះទេ គ្មានអ្នកបម្រើសេវាកម្ម គ្មានច្រកត្រួតពិនិត្យសំបុត្រ គ្រាន់តែមានម៉ាសុីនលក់ទំនិញដោយស្វ័យប្រវត្តិប៉ុន្មានគ្រឿងប៉ុណ្ណោះ។

ទោះជាយ៉ាងណា ប្រសិនបើធ្វើដំណើរតាមទិសខាងជើង Niigata ស្ថានីយ៍មានចំណុចមួយខុសគ្នាស្រឡះ។ នៅមុខស្ថានីយ៍​ភាគ​ខាង​ជើង​ចម្ងាយ​ពី​អគារ​ស្ថានីយ៍ដើរប្រហែល ១៥ នាទី។ អំឡុងពេលដើរ ១៥ នាទីនេះ អ្នកនឹងប្រទះឃើញ​ជម្រាល ៧០ ម៉ែត្រ ជិត ៥០០ កាំជណ្តើរក្នុងផ្លូវរូងក្រោមដី Shin-Shimizu ។ ផ្លូវឆ្ងាយមើលមិនឃើញផ្នែកខាងមុខ​នោះ​ទេ មិន​ត្រឹម​​តែ​ប៉ុណ្ណឹង អ្នកថែមទាំងឮសំឡេងទន្លេហូរនៅក្បែរនោះពេលអ្នកដើរចូលកាន់តែជិត។

នៅពេលទៅដល់ទីធ្លាមុខស្ថានីយ៍ ទិដ្ឋភាពជុំវិញមិនល្អប៉ុន្មានទេ។ ផ្លូវរូងក្រោមដីងងឹត សើម អាចនឹងធ្វើឱ្យពិបាក​ដក​ដង្ហើម​ពេលកំពុងរង់ចាំរថភ្លើង។ មានបន្ទប់រង់ចាំតូចមួយ ក្នុងនោះមានរូបថត ក្រដាសព្រាង និងប៊ិច​សម្រាប់​អ្នក​ដំណើរ​កត់​ត្រា។

ដូចជាបន្ថែមអារម្មណ៍ភ័យខ្លាចចំពោះស្ថានីយ៍នេះ ព្រោះវាមានទីតាំងភូមិសាស្ត្រក្បែរភ្នំ Tanigawa ដែលមានឈ្មោះ​ថា “ភ្នំ​មរណៈ” ដោយ​សារ​តែ​កម្ពស់​របស់​វា។ មនុស្សជាង ៨០០ នាក់បានស្លាប់ដោយសារព្យាយាមឡើងភ្នំ ម្នាក់ក្នុងក្រុម​ឡើង​ភ្នំ​បាត់​ខ្លួន​អស់​រយៈ​ពេល ៣០ ឆ្នាំ ចាប់​ពី​ឆ្នាំ ១៩៤៣ រហូតដល់រកឃើញសាកសព។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: