សត្វ Platypus ចំពុះទាក្នុងរឿង Pokémon

Platypus ជាប្រភេទថនិកសត្វដែលមានចំពុះដូចទា ថ្វីត្បិតតែវាជាពពួកថនិកសត្វតែបង្កើតពង។

ពួកវាបំបៅកូនដោយទឹកដោះ ប៉ុន្តែមិនមានក្បាលដោះនោះ​ទេ ទឹក​ដោះ​ហូរ​ចេញ​តាម​ស្បែក​ក្បាល​ពោះដូចជាញើស ហើយកូន​របស់​វា​លិទ្ធ​ពោះ​ម្តាយ​ដើម្បី​បៅទឹក​ដោះ។

ជើង និងចំពុះមើលទៅដូចទា ប៉ុន្តែក្រញ៉ាំដូចជើងមាន់។ រូបរាង និងរោមដូចភេ ប៉ុន្តែកន្ទុយបែរជាដូចសត្វកាស្ទ័រ និង​អាច​បញ្ចេញ​ពន្លឺ។ ចាប់​យក​សញ្ញាចំណីដោយចរន្តអេឡិចត្រូ ហើយក៏ជាប្រភេទសត្វមួយក្នុងចំណោមសត្វដែលមានពិស។ ក្រញ៉ាំខាងក្រោយរបស់សត្វឈ្មោលអាចបញ្ចេញ​សារ​ធាតុ​ពុល​​ខ្លាំង។ ពិសដែលបញ្ចេញតាមក្រញ៉ាំ​អាច​សម្លាប់​ពពួក​សត្វ​តូច និង​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង​ដល់​មនុស្ស ប្រសិនបើ​ចាក់ចូលស្បែក។

នៅដើមសតវត្សទី ២០ មនុស្សចាប់ផ្តើមបរបាញ់សត្វ Platypus នេះដើម្បីយករោម។ សព្វថ្ងៃនេះ ប្រភេទសត្វនេះត្រូវបានការពារក្នុងតំបន់ធម្មជាតិនៃប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណា ដំណើរការលូតលាស់របស់សត្វ Platypus ងាយនឹងរងការបំពុលដោយបរិស្ថានកង្វក់ ដែលបណ្តាលឱ្យចំនួនសត្វប្រភេទនេះធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយអាចនឹងផុតពូជនាពេលខាងមុខ។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: