បញ្ហារងការបៀតបៀនក្នុងវិស័យ Anime ជប៉ុន

ថ្មីៗនេះអ្នកបញ្ចូលសំឡេង Hirano Aya បានចែករំលែករឿងដែលទាក់ទងនឹងការងាររបស់នាងខាង Anime ។ គួរអោយស្តាយករណីរបស់នាងមិនមែនជារឿងកម្រក្នុងវិស័យនេះទេ។

រឿងនេះជាបញ្ហាដែលកើតឡើងច្រើនខាងវិស័យកំសាន្តទូទាំងពិភពលោក។ ជនរងគ្រោះមានជម្រើសពីរ ជម្រើសទី ១ និយាយចេញដែលមានន័យថាបាត់បង់ការងារ ជម្រើស​ទី ២ គឺ​នៅ​ស្ងៀម​ហើយ​ទ្រាំ។ ចំពោះការងារធ្វើជាអ្នកបញ្ចូល​សំឡេង​នៅ​ជប៉ុន ពួក​គេត្រូវប្រឈមនឹងពាក្យ​គំរាម​​កំហែង​របស់អ្នក​គាំទ្រ​មិនល្អមួយចំនួន។

អ្នកបញ្ចូលសំឡេង Hirano Aya ធ្លាប់ចូលរួមស្នាដៃធំៗជាច្រើនដូចជា Death Note និង Fairy Tail ថ្មីៗនេះបានបញ្ចេញមតិចំពោះបញ្ហានេះ។ ខណៈដែលការងាររបស់នាងថ្មីៗនេះពាក់ព័ន្ធនឹងការសម្តែងនៅលើឆាក យ៉ាងណានាងតែងតែទទួលបានការគំរាមកំហែង និងបង្កាច់បង្ខូច ក្នុងករណីនាងត្រឡប់ទៅស្ទូឌីយ៉ូវិញ។ ថ្វីត្បិតតែប៉ូលិសបាន​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​ក៏​ដោយ ប៉ុន្តែរឿងនេះបានធ្វើឱ្យអ្នកបញ្ចូលសំឡេងស្រីរូបនេះលែងចាប់អារម្មណ៍​​លើ​​វិស័យ Anime ទៀត។

…素晴らしい作品を後世に残し、文化として海外に広めるお手伝いがしたいと思う一方で、一部の過激なファンによって命の危険まで感じながらお仕事する状況はとても健全とは思えません

តាមរយៈ Twitter របស់ Hirano Aya នាងបានសរសេរថា “មួយផ្នែកក្នុងចិត្តរបស់ខ្ញុំចង់បន្តស្នាដៃ​ល្អៗ​ដល់​មនុស្ស​ជំនាន់​ក្រោយ ក៏ដូចជា​ផ្សព្វ​ផ្សាយ​វប្បធម៌​ទៅក្រៅប្រទេស ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំមិនដែលគិតថា ធ្វើការក្នុងបរិយា​កាស​គ្រោះ​ថ្នាក់ កន្លែង​ដែល​ជីវិតរបស់យើងរងការគំរាម​កំហែង​ដោយ​អ្នក​គាំទ្រអាក្រក់ជារឿងល្អឡើយ”​ ។

រឿងរ៉ាវរបស់អ្នកបញ្ចូលសំឡេង Hirano ជាការរំលឹកអំពីចំណុចមិនល្អដែលបង្កប់ក្នុងវប្បធម៌ Otaku ។ ការគំរាមកំហែងរបស់អ្នកគាំទ្រឆ្កួតៗគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ថ្វីត្បិតតែមិនមែនជាបញ្ហាថ្មី ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកបញ្ចូលសំឡេង ដែលភាគច្រើនជាស្ត្រីបានលើកឡើងចំពោះបញ្ហាប្រឈមនឹងការបៀតបៀនពីអ្នកគាំទ្រ មិត្តរួមការ​ងារ និង​ថ្នាក់​លើ។

តារាសម្តែងស្រី Ishikawa Yui បញ្ចូលសំឡេងតួអង្គ Mikasa Ackerman ក្នុងរឿង Attack on Titan ធ្លាប់ទទួលការគំរាមកំហែងសម្លាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២០ សំដៅលើនាង គ្រួសារនាង និងប្រធាននៅក្រុមហ៊ុនរបស់នាង។ នៅឆ្នាំ ២០១៩ ប៉ូលីសបានចាប់ខ្លួនមនុស្សពីរនាក់ពីបទផ្ញើសារគំរាមកំហែងទៅអោយ Ito Ayumi អ្នកបញ្ចូលសំឡេងតួអង្គ Tifa Lockhart (Final Fantasy) ។ ក្នុង​ករណី​ទាំង​ពីរ ការ​គំរាម​កំហែង​ទាក់ទងនឹង​បុគ្គលិក​ក្រុមហ៊ុន បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​ការ​ផលិត អាចចោទប្រកាន់ពីបទរាំងស្ទះ​អាជីវកម្ម ជាបទល្មើសដែលអាចត្រូវឃាត់ខ្លួន។ ប៉ុន្តែ​​ចំពោះ​​អ្នក​​បញ្ចូល​​សំឡេងដែលមិនមានក្រុមហ៊ុនការពារ ជាពិសេសករណីបៀតបៀនកើតឡើងនៅ​កន្លែង​ធ្វើការ​។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: