សុបិននៅថ្ងៃដើមឆ្នាំថ្មី តើយល់សបិ្តឃើញអ្វីទើបនាំមកនូវសំណាង?

នៅជប៉ុនបើតាមជំនឿយប់ថ្ងៃទី ១ ខែមករា ក្នុងសុបិនដើមឆ្នាំថ្មី ប្រសិនបើអ្នកយល់សបិ្តឃើញរឿងទាំងនេះ មាន​ន័យ​ថា​នៅ​ឆ្នាំ​នេះ​អ្នកនឹង​មាន​លាភ​សំណាង។

ចំណុចទី ១ សត្វ​ឥន្ទ្រី

ចំណុចទី ២ ភ្នំហ្វូជី

ត្រឹម​ ២ ចំណុចខាងលើនេះអ្នកប្រាកដជាអាចយល់ខ្លះ យ៉ាងណាចំណុចទី ៣ គឺ “ត្រប់វែង” ។ តើ​អ្នកដឹង​ថា​ហេតុអ្វី​ដែរ​ទេ?

នៅប្រទេសជប៉ុនគេចាត់ទុកឥន្ទ្រីជាសត្វស្លាបដែលខ្លាំងបំផុត តំណាងឲ្យ​កម្លាំងខ្លាំងក្លា។

ឥន្ទ្រីមើលទៅពិតជាឡូយខ្លាំងណាស់ ដូច្នេះហើយបើសុបិនឃើញសត្វនេះ មានន័យថានៅឆ្នាំនេះគ្រប់យ៉ាងនឹងអំណោយ​ផល ជោគ​ជ័យ​ជា​មិនខាន។

ម្យ៉ាងវិញទៀត ឥន្ទ្រីបញ្ចេញសំឡេងថា Taka (ជាភាសាជប៉ុន) ហេតុ​នេះថែមទាំងមានន័យថាធំខ្ពស់ ឋានៈខ្ពស់ សម្រេច​បាន​នូវ​គោល​ដៅ​ខ្ពង់​ខ្ពស់ តំណាងឲ្យ​ប្រផ្នូលល្អ។

ភ្នំហ្វូជីគឺជានិមិត្តសញ្ញាតំណាងឲ្យ​ប្រទេសជប៉ុន។

បើនិយាយពីកម្ពស់ជាភ្នំដែលខ្ពស់បំផុតរបស់ជប៉ុន ហើយក៏ជាភ្នំដែលជាប់លំដាប់ថ្នាក់លេខ ១ ក្នុងប្រទេសជប៉ុន​ផង​​ដែរ។

មានមតិលើកឡើងថា ភ្នំហ្វូជីជាតំណងមួយក្នុងសាសនា ដូច្នេះអាចយល់យ៉ាងសាមញ្ញថាជានិមិត្តរូបនៃសំណាងល្អ។

ប្រសិនបើសុបិនឃើញចំំណុចទាំងនេះច្បាស់ជាអាចនិយាយថា “នៅឆ្នាំនេះខ្ញុំនឹងសំណាងគ្រប់ពេល” មែន​​ទេ?

ហ្វូជីក៏អាចអានបានដែរថា FUJI (ភាសា​ជប៉ុន) ដោយបង្កប់អត្ថន័យ “អមតៈ” ។

បន្ទាប់​មក​ទៀត​គឺ “ត្រប់វែង” មិននឹងន…
ក្នុងភាសាជប៉ុន​ NASU មានន័យថា “ត្រប់វែង” សូរស្រដៀងនឹង NASU មានន័យថា “សម្រេច” ដូច្នេះ NASU ក៏មានន័យថា “ជោគជ័យ” ផង​ដែរ។
លើសពីនេះទៅទៀត មានរឿងតំណាលថា សាមូរ៉ៃដ៏ល្បីល្បាញបំផុតក្នុងប្រទេសជប៉ុន – អ្នកដែលបង្រួបបង្រួមប្រទេស​ជប៉ុន​លោក​មេទ័ព TOKUGAWA ចូល​ចិត្ត​ហូប​ត្រប់​វែង​នេះ​ណាស់។
តើអ្នកធ្លាប់គិតថាត្រប់វែងដែលអ្នកហូបរាល់ថ្ងៃជាសំណាងមួយដែរទេ?
ពេលនិយាយដល់ចំណុចនេះ បើជាជនជាតិជប៉ុន ច្បាស់ជាមានអ្នកយល់ខ្លះៗ ប៉ុន្តែយ៉ាងណានៅតែមានប្រជាជនជប៉ុន​​ជា​​ច្រើន​​មិន​​ដឹង​​រឿង​តំណាល​នេះ។

ចំណុចទី ៤ ផ្លិតក្រដាស
ប្រើសម្រាប់បក់ពេលអាកាសធាតុក្តៅ ឬ​ក៏​អាច​ប្រើ​សម្រាប់​រាំ​ផងដែរ​។
ជាវត្ថុប្រើសម្រាប់ឳកាសអបអរ​សាទរ មាន​អត្ថន័យ​ល្អ​។

ចំណុចទី ៥ ផ្សែង
និយាយអញ្ចឹងអ្នកទាំងអស់គ្នាប្រាកដជា​ស្គាល់បារីមែនទេ?
កាលពីដើម ថ្នាំជក់ក៏ត្រូវបានគេប្រើក្នុងរបាំ ឬពិធីជូនពរ ដូច្នេះវាមានអត្តន័យល្អ។

ចុងក្រោយគេគឺ ZATOU(ざとう)
ZATOU ជារបៀបហៅពីមុន សព្វថ្ងៃគេលែងប្រើព្រោះវាបង្កប់អត្តន័យបែងចែក។ ZATOU សំដៅ​ទៅ​លើ​អ្នកពិការ​ភ្នែក​កោរ​សក់។ ពួកគេតែងតែធ្វើការងារដូចជាម៉ាស្សា…
ដោយសារ ZATOU មិនមានសក់(毛がない) ក្នុងភាសាជប៉ុនអានថា KE GA NAI ដូច្នេះសូរស្រដៀងនឹង 怪我ない – ភាសាជប៉ុនក៏អានថា KE GA NAI (គ្មានគ្រោះថ្នាក់ គ្មានរបួស) ។
ប្រសិន​បើ​អ្នក​ឃើញ ZATOU ក្នុងសុបិនដើមឆ្នាំមានន័យថា អ្នកមិនជួបគ្រោះថ្នាក់ដែលបណ្តាលឲ្យ​មានរបួសនោះ​ទេ។

និយាយអីញ្ចឹង៖ ខ្ញុំមិនចាំថាខ្លួនសុបិនឃើញអ្វីនៅថ្ងៃឆ្នាំថ្មីនោះទេ ឬមិនសុបិនឃើញអ្វីទាល់តែសោះ។

ដូច្នេះហើយ នៅពេលក្រោកពីគេងរឿងដំបូងដែលខ្ញុំធ្វើគឺសម្លឹងមើលភ្នំហ្វូជី បន្ទាប់មកផឹកកាហ្វេមួយកែវ។

ម្យ៉ាងវិញទៀត អាចនឹងហូបត្រប់វែងជាដើម។

តើអ្នកទាំងអស់គ្នាសុបិនឃើញអ្វីដែរ?

HinHin

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: