ទេវតាសំណាងទាំង ៧ អង្គ ក្នុងនោះមានមួយអង្គមានប្រភពមកពីជប៉ុន
នៅពេលឆ្នាំថ្មីមកដល់ មិនអាចមិនរំលឹកដល់ទេវតានោះទេ។ ប្រសិនបើជនជាតិជប៉ុនម្នាក់និយាយពីទេវតា ៧ អង្គមានទឹកមុខរីករាយ សុភមង្គល គេប្រាកដជាកំពុងសំដៅលើ 七福神 (Shichifukujin) – ទេវតាសំណាងទាំង ៧ អង្គ។
ទេវតាទាំង ៧ អង្គមានដូចជា 布袋 – Hotei (តាកំប៉ោង) 毘沙門天 – Bishamonten 福禄寿 – Fukurokujyu (ទេវតាទ្រព្យ សំណាង អាយុវែង) 寿老人 – Jyuroujin 大黒天 – Daikokuten (ទេវតាសំណាង) 弁財天 – Benzaiten និង 恵比寿 – Ebisu (ទេវតាទ្រព្យ) ក្នុងចំណោមនោះមានតែទេវតាទ្រព្យដែលគេចាត់ទុកជាទេវតាជប៉ុន។
សល់ប៉ុន្មានគេចាត់ទុកជាទេវតាបរទេស។
ចូរយើងស្វែងយល់អំពីជីវប្រវត្តិរបស់ទេវតាទាំង ៧ អង្គដែលបានរៀបរាប់ខាងលើ។
ជាដំបូង 恵比寿 – Ebisu (ទេវតាទ្រព្យ)៖
ស្ថានីយ៍ Ebisu នៅជាប់នឹងស្ថានីយ៍ Shibuya ដែលដាក់តាមឈ្មោះទេវតាទ្រព្យ។ យោងទៅតាមទេវកថារបស់ជប៉ុន ទេវតា Ebisu ជាកូនរបស់ទេវតា Izanaginomikoto និងទេវតា Izanaminomikoto ។ នៅពេលទើបតែប្រសូត្រ ទារកគ្មានដៃ ជើង និងមានរូបរាងចម្លែក។ គេហៅទារកនោះថា Hiruko ព្រោះតែខ្លាចខ្លាំងពេក ទើបសម្រេចចិត្តអណ្តែតទារកនោះចេញទៅសមុទ្រ។
ក្រោយមកក្មេងនោះក្លាយទៅជាទេវតាសមុទ្រ រសាត់ទៅលើដីគោក ត្រូវបានលើកតម្កើងជាទេវតាហៅថា Ebisu ។ ថ្វីត្បិតតែជាទេវតា ប៉ុន្តែរឿងរ៉ាវរបស់ទេវតាគួរអោយអាណិតណាស់។
大黒天 – Daikokuten (ទេវតាសំណាង)៖
នេះជាទេវតានៃសាសនាហិណ្ឌូ ប្រទេសឥណ្ឌា ព្រះសិវៈ។
ដំបូងឡើយ Shinto ជាសាសនាតែមួយគត់នៅប្រទេសជប៉ុន ប៉ុន្តែក្នុងសាសនា Shinto គោរពបូជាដល់ទៅ ៨ លានទេវតា តាមពិតទៅចំនួន ៨ លានគ្រាន់តែជាការនិយាយប៉ុណ្ណោះ យោងតាមទ្រឹស្ដី “អ្វីៗទាំងអស់មានវិញ្ញាណ” ទេវតានៅគ្រប់ទីកន្លែង មិនអាចរាប់ចំនួនទេវតាក្នុងសាសនា Shinto បានឡើយ។
ដោយសារតែជំនឿនេះទើប Shinto ងាយនឹងសម្របខ្លួនជាមួយសាសនាផ្សេងទៀត ចំណែកទេវតាសំណាងក៏ដូចគ្នាដែរ។ ដូច្នេះហើយ បើដឹងថាទេវតាសំណាងជាទេវតានៃប្រទេសឥណ្ឌាក៏មិនចម្លែកដែរ។
毘沙門天 – Bishamonten ក៏ជាទេវតាឥណ្ឌាដែរ
អាទិទេពអង្គនេះក៏មានដើមកំណើតពីសាសនាហិណ្ឌូដែរ ប៉ុន្តែតំណាងឱ្យភាពសម្បូរបែប និងទ្រព្យសម្បត្តិ។ នៅពេលដែលនាំចូលជប៉ុន និមិត្តរូបទេវតាត្រូវបានកែសម្រួលបន្តិច ប្រជាជនគោរពបូជាដូចទេវតាសង្គ្រាម។
弁財天 – Benzaiten ក៏មកពីប្រទេសប្រទេសឥណ្ឌាដែរ
ទេពធីតាមានឈ្មោះថា Sarawati ដែលជាតំណាងទន្លេដ៏ពិសិដ្ឋ ជានិមិត្តរូបនៃ “លំហូរ” សិល្បៈ ចំណេះដឹង និងពាក្យសម្តី។
福禄寿 – Fukurokujyu (ទេវតាទ្រព្យ សំណាង អាយុវែង)
បើទេវតាទាំង ៣ អង្គខាងលើមកពីប្រទេសឥណ្ឌា រីឯទេវតាអង្គនេះមកពីប្រទេសចិន។ ព្រះអង្គជាទេវតានៃសាសនាតាវ ចូលចិត្តផឹកស្រា ប៉ុន្តែមានអាយុវែង។
寿老人 – Jyuroujin
ស្រដៀងគ្នាដែរ ទេវតាអង្គនេះមកពីប្រទេសចិន ពេលអានឈ្មោះគាត់មនុស្សជាច្រើនប្រាកដជាគិតថា អង្គនេះមិនខុសពីទេវតាទ្រព្យ សំណាង អាយុវែងខាងលើទេ ប៉ុន្តែប្រជាជនជប៉ុនបែរជាចាត់ទុកគាត់ជាទេវតាដោយឡែកមួយក្នុងចំណោមទេវតាទាំង ៧ អង្គ។
布袋 – Hotei (តាកំប៉ោង)
លោកជាគ្រូសមាធិនៃព្រះពុទ្ធសាស ក្នុងសម័យរាជវង្សថាង មានដើមកំណើតមកពីប្រទេសចិន។ ទ្រង់មិនគង់នៅមួយកន្លែងឡើយ ប៉ុន្តែយាងទៅគ្រប់ទីកន្លែង។ ទ្រង់ជាទេវតាតែមួយគត់ក្នុងចំណោម ៧ អង្គធ្លាប់ជាមនុស្ស។
ជប៉ុនជាប្រទេសកោះ ហើយក៏ធ្លាប់អនុវត្តគោលនយោបាយ “បិទទំនាក់ទំនង” ជនជាតិជប៉ុនមិនពូកែទំនាក់ទំនងជាមួយជនបរទេសនោះទេ ប៉ុន្តែយ៉ាងណាទេវតាដែលជប៉ុនគោរពបូជាសុទ្ធតែមកពីបរទេស ពិតជាមិននឹកស្មានដល់មែនទេ។
Kengo Abe