ករណីផ្ទុះជំងឺផ្តាសាយបក្សីនៅកសិដ្ឋានជប៉ុន
បច្ចុប្បន្ននេះ នៅជប៉ុនកន្លែងផ្ទុះជំងឺផ្តាសាយបក្សីកំពុងកើនកម្រិតខ្ពស់បំផុត ដោយករណីទី ៥៥ ត្រូវបានកត់សម្គាល់នៅកសិដ្ឋានចិញ្ចឹមសត្វក្នុងទីក្រុង Asahi ខេត្ត Chiba ជិតទីក្រុងតូក្យូ និងករណីទី ៥៤ នៅកសិដ្ឋានក្នុងទីក្រុង Koga ខេត្ត Fukuoka ប្រទេសជប៉ុន។
កាលពីម្សិលមិញ មន្ត្រីខេត្ត Chiba បានអោយដឹងថា ពួកគេបានកំណត់អត្តសញ្ញាណមេរោគផ្តាសាយបក្សីដែលឆ្លងខ្លាំង ដោយត្រូវគេរកឃើញនៅលើមាន់ចំនួន ៣០ ក្បាលដែលងាប់ក្នុងកសិដ្ឋាន។
រដ្ឋាភិបាលក៏បានប្រកាសនឹងបំផ្លាញមាន់ប្រមាណ ១ ម៉ឺនក្បាលនៅកសិដ្ឋាននេះ។ ជាមួយគ្នានេះ ហាមឃាត់មិនឱ្យដឹកជញ្ជូនមាន់ និងពងមាន់ក្នុងរយៈចម្ងាយ ៣ គីឡូម៉ែត្រ ក៏ដូចជារឹតបន្តឹងការជួញដូរក្នុងចម្ងាយ ១០ គីឡូម៉ែត្រ។
JAPO