KARASU-ZOKU (カラス族) – ទំនោរម៉ូដសម្លៀកបំពាក់ខ្មៅតាំងពីក្បាលដល់ចុងជើង

Karasu-zoku (ប្រែថាត្រកូលក្អែក) គឺជាឈ្មោះម៉ូដសម្លៀកបំពាក់ ជាមួយនឹងសម្លៀកបំពាក់ គ្រឿងលម្អ ដែលមួយ​ឈុត​ទាំង​មូល​មានពណ៌​ខ្មៅ។

មិនត្រឹម​តែប៉ុណ្ណឹង…

ម៉ូដសម្លៀកបំពាក់នេះចាប់ពីឆ្នាំ ១៩៨២ ដល់ ១៩៩០ ដោយផ្សារភ្ជាប់ជាមួយនឹងអ្នករចនា Yohji Yamamoto, Issey Miyake និង Rei Kawakubo ។

ក្នុងពិភពម៉ូដ អ្នកនឹងមើលឃើញចំណុចផ្ទុយគ្នាជាច្រើន ងងឹត និងភ្លឺ សាមញ្ញ និងលេចធ្លោ។ល។ ទាំងនេះបង្ហាញយ៉ាងច្បាស់លើការរចនាម៉ូដដែលគេហៅថា Karasu-zoku ។

ខណៈដែលប្រជាជនតូក្យូភាគច្រើនចូលចិត្តភាពទាន់សម័យ ឆើតឆាយ ជាមួយនឹងពណ៌ដ៏គួរឱ្យទាក់ទាញជាច្រើន។ ចំណែក​ត្រកូល​ក្អែក​បែរជាចូលចិត្តខ្មៅតាំងពីក្បាលរហូតដល់ចុងជើង។

សម្លៀកបំពាក់មិនស៊ីគ្នា បុរសស្លៀកសម្លៀកបំពាក់ស្រ្តី ស្រ្តីស្លៀកសម្លៀកបំពាក់បុរស។ អាវកក្អមរួមជាមួយនឹងកន្សែងបង់ក សំពត់ធំ ដែលជាលក្ខណៈមួយចំនួនរបស់ DC burando ជាពាក្យដែលអ្នករចនាម៉ូដចង់​សំដៅ​លើ Karasu-zoku ។

អ្នករចនាម៉ូដ Yohji Yamamoto ធ្លាប់និយាយថា “ពណ៌ខ្មៅ” សុភាពរាបសារផង ក្រអឺតក្រទមផង ដែលជាមូល​ដ្ឋាន​នៃ​រចនា​ប័ទ្ម Karasu-zoku ។ ថ្វីត្បិតតែត្រូវបានបំផុសគំនិតដោយរចនាប័ទ្ម Punk របស់អង់គ្លេស អ្នករចនាម៉ូដ Yamamoto ជំទាស់នឹងការបញ្ចូលម៉ូដបស្ចិមប្រទេសក្នុងម៉ូដសម្លៀកបំពាក់ជប៉ុន នោះជាមូលហេតុ​ដែលគាត់ស្វែង​រក​ផ្លូវ​មួយ​ផ្សេង ជាស្រមោលរឹងមាំតាមបែបប្រពៃណីជប៉ុនដែលសំដៅទៅលើស្ត្រីឯករាជ្យ។

Kawakubo និង Yamamoto ដាក់បង្ហាញស្នាដៃរបស់ពួកគេនៅទីក្រុងប៉ារីសនានិទាឃរដូវ និងរដូវក្តៅឆ្នាំ ១៩៨២ ប្រឈម​នឹង​ការវាយតម្លៃផ្ទុយគ្នា។

“ក្អែកខ្មៅ” ដែលបះបោរក៏ជាមនុស្សដំបូងទទួលយកគំនិត “ម៉ូដដែលមិនបែងចែកភេទ” ជាគំនិតថ្មីបំផុតនាពេល​នោះ។ អ្នករចនាម៉ូដទាំងនេះមិនចាប់​អារម្មណ៍​អ្នក​ដទៃគិតយ៉ាងណាចំពោះពួកគេនោះទេ ហើយអ្នកដែលដើរតាម​រចនា​ប័ទ្មនេះហាក់ដូចជាស្វែងរកកន្លែងមួយសម្រាប់ខ្លួន អោយសមនឹងឫកពារបស់ពួកគេ។ ដូចជាហ្វូងក្អែកប្រមូល​ផ្តុំគ្នា និង​នៅ​តែ​លេច​ធ្លោ​ក្នុង​ចំណោម​ម៉ូដ​ជា​ច្រើនទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: