ជប៉ុនត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រព័ន្ធ AI

អំឡុងពេលប៉ុន្មានឆ្នាំទៅមុខទៀត ស្ពានជាងពាក់កណ្តាលមានរយៈពេល ៥០ ឆ្នាំ ដែលគេចាត់ទុកជាអាយុកាលស្ពានមានសុវត្ថិភាព។ ទោះ​​ជា​​យ៉ាង​​ណា សព្វ​ថ្ងៃ​ជប៉ុនមិនមានធនធាន​មនុស្ស​គ្រប់​គ្រាន់​សម្រាប់ត្រួតពិនិត្យនោះទេ។

ដើម្បីដោះស្រាយបញ្ហានេះ ជប៉ុនបានអនុវត្តបច្ចេកវិទ្យា AI ក្នុងការតាមដាន និងការពារហេដ្ឋារចនាសម្ព័ន្ធនានា។

ជាដំបូង គេថតរូបស្នាមដីសដែលវិស្វករបានពិនិត្យ និងសម្គាល់កន្លែងខូចខាត។ បន្ទាប់មក ស្នាមដីសនឹងត្រូវបាន​ដាក់​បញ្ចូល​ក្នុង​គំនូរ​ឌីជីថល​ស្ពាន បច្ចេក​​វិទ្យា AI នឹង​វិភាគ ហើយបង្ហាញទំហំ និងការខូចខាតនីមួយៗ។

ប្រព័ន្ធនេះអនុញ្ញាតឱ្យបុគ្គលិកដែលមិនមានជំនាញបច្ចេកទេសអាចបង្កើតគម្រោងការងារដែលសមស្របបាន​យ៉ាង​ឆាប់​រហ័ស។ ដំណើរការទាំងមូលចំណាយពេលត្រឹមតែ ១/៨ បើធៀបនឹងវិធីសាស្ត្រចាស់។

នៅទូទាំងប្រទេសជប៉ុន ក្រៅពីស្ពាន និងផ្លូវ បញ្ហាសំខាន់មួយផ្សេងទៀតមានដូចជាការត្រួតពិនិត្យបង្គោលភ្លើងតាម​ដង​ផ្លូវ។ ព្រោះ​តែ​បង្គោល​ភ្លើង​​ដែល​​ខូច​​គុណ​​ភាព​អាចកើតមានហានិភ័យរលំពេល​មាន​ព្យុះ​ឬ​រញ្ជួយ​ដី។

ដូច្នេះហើយ ជប៉ុនក៏បង្កើត “មនុស្សយន្តត្រួតពិនិត្យបង្គោលភ្លើង” ដើម្បីវាយតម្លៃកម្រិតច្រេះរបស់បង្គោលភ្លើង តាមរយៈឧបករណ៍ចាប់សញ្ញា​​ប្រមូល​រលក​សំឡេង​នៅ​ពេល​ដែល​មនុស្សយន្តផ្លាស់ទី។ ចំណុចនេះអាចដោះស្រាយ​បញ្ហា​ថវិកា និង​ចំនួន​បុគ្គលិក​ក្នុង​ប្រទេស​នេះ។

JAPO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: