ទំនៀមទម្លាប់ទិញថង់សំណាងឆ្នាំថ្មីរបស់ប្រជាជនជប៉ុន
រៀងរាល់ឆ្នាំថ្មី ប្រជាជនជប៉ុនរាប់ពាន់នាក់ឈរតម្រង់ជួរមុខហាងដើម្បីទិញថង់សំណាង Fukubukuro (福袋) ។
ថង់សំណាង Fukubukuro ផ្តើមចេញពីតម្រូវការរបស់ហាងលក់ទំនិញ។ ដើម្បីនាំចូលទំនិញថ្មី ត្រូវលក់ចេញទំនិញចាស់ ដូច្នេះលក់ទំនិញដែលនៅសល់ប្រចាំឆ្នាំជាគោលបំណងរបស់ពួកគេ យ៉ាងណាសកម្មភាពនេះក៏ជួយជំរុញការទិញរបស់អ្នកប្រើប្រាស់ផងដែរ។ ដោយគ្រាន់តែផ្តើមចេញពីគំនិតនេះ ថង់សំណាង Fukubukuro ក្លាយទៅជាទំនៀមទម្លាប់ដែលមិនអាចខ្វះបានក្នុងឳកាសចូលឆ្នាំសកលទូទាំងប្រទេស។
ឆ្នាំនេះក៏ដូចជារាល់ឆ្នាំដែរ ចូរក្រឡេកមកមើលថង់សំណាង Fukubukuro នៃម៉ាកយីហោល្បីក្នុងប្រទេសជប៉ុន។
Häagen-Dazs
ហាងការ៉េមលំដាប់ខ្ពស់ដែលពេញនិយមនៅប្រទេសជប៉ុន ហាងបង្កើតរសជាតិដែលមានតែនៅលើទីផ្សារជប៉ុនប៉ុណ្ណោះ។
នៅឆ្នាំនេះ Häagen-Dazs ដាក់លក់ថង់សំណាងចំនួន ២ ប្រភេទ ប្រភេទ A មានតម្លៃ ៣៤០០ យ៉េន ប្រភេទ B មានតម្លៃ ២៣០០ យ៉េន។ ដោយថង់ទាំងពីរជាប្រភេទ Tote អាចកែច្នៃឡើងវិញបាន ខាងក្នុងមាននំ បង្អែម ដែលមានរសជាតិផ្តាច់មុខរបស់ហាង។
ថង់សំណាងរបស់ Starbucks ជាទំនិញដែលលក់ដាច់បំផុតក្នុងឆ្នាំ ២០២៣ រហូតដល់ថ្នាក់អ្នកអាចទិញវាបានលុះត្រាតែអ្នកឈ្នះឆ្នោតក្នុងតម្លៃ ៧៨០០ យ៉េន។
នៅខាងក្នុងថង់សំណាងមានថង់មួយផ្សេងទៀត ក្នុងនោះមានដូចជាពែង Starbucks ដបរក្សាកម្តៅ Voucher កាហ្វេគ្រាប់ Pike Place Roast ២៥០ ក្រាមមួយកញ្ចប់។
ហាង Disney នៅតូក្យូ
ក្នុងថង់សំណាងរបស់ Disney មានរបស់របរមានតម្លៃជាច្រើនដូចជាកាបូបដើរទិញអីវ៉ាន់ Disney ដែលអាចប្រើឡើងវិញបាន Mickey Plushie កន្សែងងូតទឹក Ariel ។ល។
ចំណែកថង់សំណាងរបស់ហាង Fast Food ដ៏ល្បីនេះមានផលិតផលដែលសហការជាមួយ Chums ដែលជាម៉ាកសម្លៀកបំពាក់ឯកទេសខាងគ្រឿងលម្អ និងឧបករណ៍ខាងក្រៅ រួមទាំង Voucher ជាច្រើនផ្សេងទៀត។
Sacchan