ឆ្នាំថ្មីចូលមកដល់ រៀនបង្កើតគម្រោងសម្រេចគោលដៅដើម្បីទទួលបានជោគជ័យតាមបែបរបស់ជនជាតិជប៉ុន

នៅជប៉ុនថ្ងៃទី ១​ ខែមករាជាថ្ងៃចាប់ផ្តើមឆ្នាំថ្មី។

ក្នុងមួយឆ្នាំកន្លងទៅនេះអ្នកសម្រេចបានអ្វីខ្លះ?

មួយប៉ប្រិចភ្នែក ១ ឆ្នាំបានកន្លងផុតទៅ អ្វីដែលរីកធំគ្រាន់តែជាទំហំចង្កេះរបស់អ្នក ពិតជាពិបាកចិត្តខ្លាំងណាស់!

ជាទម្លាប់នៅជប៉ុនគេបង្កើតគោលដៅសម្រាប់ឆ្នាំថ្មី យ៉ាងណាមិញ ជាក់ស្តែងស្ទើរតែគ្មានអ្នកសម្រេចបានបំណងប្រាថ្នាដែលបានកំណត់នោះទេ។

ប្រិយមិត្តជាទីរាប់អាន ចូរយើងបង្កើតគម្រោងឆ្នាំថ្មីជាមួយនឹង JAPO ដើម្បីពង្រីកខ្លួន និងខិតទៅជិតបំណងប្រាថ្នារបស់យើង។

ក្នុងអត្តបទនេះ ខ្ញុំនឹងបង្ហាញអ្នកពីគន្លឹះខ្លះៗជួយឲ្យ​បំណងប្រាថ្នារបស់អ្នកក្លាយទៅជាការពិត។

១. បង្វែរគោលដៅទៅជាកាតព្វកិច្ច

បំណងប្រាថ្នាគឺជាគោលដៅ។

បើគ្រាន់តែនិយាយយ៉ាងសាមញ្ញថា ប្រើភាសាជប៉ុនដើម្បីទទួលបាន N1 នោះគ្រាន់តែជាបំណងក្នុងក្តីស្រមៃប៉ុណ្ណោះ។ អ្វីដែលសំខាន់អ្នកត្រូវបង្វែរ​គោល​ដៅ​ទទួល​បាន N1 ទៅជាកាតព្វកិច្ច បន្ទាប់មកបន្តអនុវត្ត។

២. របៀបផ្លាស់ប្តូរ និងអនុវត្ត

អក្សរ Han នៃ N1 ចំនួន ២០០០ អក្សរ វាក្យសព្ទចំនួន ១ ម៉ឺនពាក្យ។

មិនត្រឹមតែប៉ុណ្ណឹង ខ្លឹមសារផ្សេងទៀតដូចជាវេយ្យាករណ៍ក៏សំខាន់ដែរ ប៉ុន្តែជាដំបូង យើងគ្រាន់តែផ្តោតលើគោល​ដៅ​រៀន​អក្សរ​កានជី និងវាក្យសព្ទ។

ប្រសិនបើអ្នកត្រូវចងចាំ ២០០០ អក្សរកានជីក្នុងមួយឆ្នាំ ដូច្នេះត្រូវទន្ទេញ ៥.៥ តួអក្សរក្នុងមួយថ្ងៃ។ ចំណែកវាក្យសព្ទ ១ ម៉ឺនពាក្យ នោះក្នុងមួយថ្ងៃត្រូវចងចាំ ២៨ ពាក្យ។

តើអ្នកគិតថាចំនួននេះអាចសម្រេចបានដែរទេ?

អ្នកត្រូវកំណត់ដោយខ្លួនឯងអាចចាំបានប៉ុន្មានពាក្យក្នុងមួយថ្ងៃ ដូច្នេះទោះចំណាយពេលយូរ អ្នកនៅតែអាចសម្រេច​បាន​គោល​ដៅ។ នៅពេលនោះ​ចង់​សម្រេច N1 មិន​មែន​មិន​បានទេ។

៣. អនុវត្តជារៀងរាល់ថ្ងៃ

ថ្វីត្បិតតែយើងដឹងថា បើយើងខំប្រឹងរាល់ថ្ងៃនឹងទទួលបានជោគជ័យ ហើយក៏ជារឿងធម្មតាដែរ ប្រសិនបើយល់ថាអនុវត្ត​រាល់​ថ្ងៃ​ជា​រឿង​ដែល​ពិបាក។

ដូច្នេះអ្នកត្រូវបង្កើតជា​ទម្លាប់។

និយាយអញ្ចឹងយើងម្នាក់ៗសុទ្ធតែត្រូវដុសធ្មេញមែនទេ?

កាលពីក្មេង ចាំម្តាយរំលឹកទើបយើងទៅដុសធ្មេញទាំងមិនចង់ ប៉ុន្តែដល់ពេលណាមួយ យើងនឹងដុសធ្មេញដោយខ្លួនឯង ដុសធ្មេញជារៀងរាល់យប់ ពេលខ្លះមិនបានដុសធ្មេញទ្រាំមិនបានផង។

នោះក៏ព្រោះតែដុសធ្មេញបានក្លាយទៅជាទម្លាប់ទៅហើយ។

ស្រដៀងគ្នាដែរ នៅពេលដែលអាចកំណត់បានពេលវេលា កុំភ្លេចចាប់ផ្តើមរៀន សំខាន់ត្រូវធ្វើយ៉ាងណាក្លាយទៅជាទម្លាប់។ អ្នកអាចកំណត់ពេលវេលាសម្រាប់ខ្លួនឯង ហើយដាក់ខ្លួនក្នុងគម្រោង ត្រូវសម្រេចគោលដៅណាមួយក្នុង​រយៈ​ពេល​កំណត់។

សំខាន់ត្រូវអនុវត្តជារៀងរាល់ថ្ងៃជាមួយនឹងបរិមាណការងារដូចគ្នា។

អ្នក​ក៏​មិន​គួរ​នៅថ្ងៃមួយមានពេលទំនេរច្រើន ហើយរៀនច្រើនជាងថ្ងៃផ្សេង។ បើធ្វើដូច្នេះអ្នកនឹងគិតថា “ព្រោះតែម្សិល​មិញ​រៀន​ទ្វេ​ដង​ទៅហើយ ដូច្នេះថ្ងៃនេះមិនរៀនក៏មិនអីដែរ” នោះជាទម្លាប់ “ទុកស្អែកចាំធ្វើ” មិនល្អដល់ការបង្កើតទម្លាប់​នោះ​ទេ។

ជាងនេះទៅទៀត ដាច់ខាតមិនត្រូវយកលេសដូចជាខ្ញុំឈឺ ខ្ញុំស្រវឹងជាដើម។ ថ្វីត្បិតតែអ្នកឈឺ អ្នកស្រវឹងក៏ពិត​មែន នៅ​ពេល​ដែល​បាន​ប្រមាណ​ការ​ងារ​ក្នុង​មួយរួច​ហើយ អ្នកត្រូវខំប្រឹងសម្រេច។

ខាងលើនេះជាឧទាហរណ៍សម្រាប់គោលដៅរៀនពូកែភាសាជប៉ុន ហើយក៏អាចអនុវត្តចំពោះគោលដៅផ្សេងទៀត​ផង​​ដែរ។

ប្រសិនបើអ្នកចង់រកប្រាក់ចំណូលបាន ១ លានយ៉េនក្នុងមួយខែ ចូរស្វែងរកមិត្តរួមការងារ មិត្តភក្តិ មនុស្សដែលអ្នក​កោត​សរសើរ​មាន​ចំណូល ១ លានយ៉េន។

ចូរគិតមើលម្នាក់នោះ និងអ្នកមានកន្លែងណាខុសគ្នា ហើយវិភាគចំណុចខុសគ្នានោះ។

ឧបមាអ្នក និងបុគ្គលនោះខុសគ្នាត្រង់សមត្ថភាពភាសា ចូរធ្វើដូចដែលខ្ញុំបានណែនាំខាងលើ។

ចំពោះការបង្កើតទំនាក់ទំនង ប្រសិនបើរាល់ថ្ងៃភ្ជាប់ទំនាក់ទំនឹងជាមួយមនុស្សម្នាក់ ក្រោយពេល ១ ឆ្នាំអ្នកស្គាល់មនុស្ស​បាន ៣៦៥ នាក់​បន្ថែម​ទៀត។

ដូច្នេះចូរកំណត់គោលដៅ ១ ថ្ងៃអាចណែនាំខ្លួនទៅកាន់មនុស្សម្នាក់ទៀត។

តាមវិធីនេះ អ្នកប្រាកដជាអាចសម្រេចបានក្តីស្រមៃរបស់ខ្លួន។

ក្នុងករណីអ្នកមិនសម្រេចបានគោលដៅ ចូរវិភាគសារឡើងវិញ អ្នកប្រហែលជាខុសត្រង់កន្លែងណាមួយ។

នៅឆ្នាំនេះ តើអ្នកចង់ឲ្យ​បំណងប្រាថ្នាក្លាយទៅជាការពិតដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: