កុំជឿ Google បកប្រែពេក ភោជនីយដ្ឋានជប៉ុនដាក់ផ្លាកបណ្តេញភ្ញៀវជាភាសាកូរ៉េ
កុំជឿលើ Google Translate ពួកគេគួរតែសួរជនជាតិកូរ៉េផ្ទាល់។
Hangsome (ハンサム) ជាភោជនីយដ្ឋានអាហារកូរ៉េដែលដំណើរការដោយ Ikka Dining Project នៅ Ishikawa ខេត្ត Chiba ។ ភោជនីយដ្ឋានមានបំណងចង់បោះពុម្ពផ្លាកសញ្ញាទទួលស្វាគមន៍ភ្ញៀវជាភាសាកូរ៉េ ដោយបានវាយអក្សរ “Irasshaimase” (いらっしゃいませ) ចូល Google បកប្រែ។
លទ្ធផល Google Translate បកប្រែថា 오지 마라 (oji mara) ។ អ្វីដែលមិននឹកស្មានគឺថាឃ្លា 오지 마라 បកប្រែជាភាសាជប៉ុនដោយប្រើ Google Translate អ្នកនឹងទទួលបានឃ្លា 来ないでください (konaide kudasai) ដែលមានន័យថា “កុំមក” ។
ប៉ុន្តែប្រហែលជាភាគីភោជនីយដ្ឋានមិនបានត្រួតពិនិត្យឡើងវិញនោះទេ។
ភ្លាមៗនោះផ្លាកសញ្ញាដែលគួរតែមានន័យថាទទួលស្វាគមន៍ភ្ញៀវត្រូវអ្នកប្រើគណនី Twitter ជនជាតិកូរ៉េថតបាន។
ភោជនីយដ្ឋាននេះគ្មានបំណងរើសអើងជនជាតិកូរ៉េនោះទេ គ្រាន់តែ Google Translate ចង់បំបែកបំបាក់មិត្តភាព។
ភោជនីយដ្ឋាន Ikka បានចេញមុខសុំទោស និងសន្យាថានឹងជួលក្រុមហ៊ុនបកប្រែនាពេលខាងមុខ។
ថ្វីត្បិតតែពេលខ្លះកម្មវិធីបកប្រែត្រឹមត្រូវ ហើយអាចកាត់បន្ថយពេលវេលាសម្រាប់អ្នកបកប្រែ ប៉ុន្តែនៅតែត្រូវការអ្នកជំនាញភាសាដើម្បីត្រួតពិនិត្យឡើងវិញ។ ជាពិសេសភាសាជប៉ុន នៅពេលដែលកម្មវត្ថុតែងតែត្រូវរំលង ឬមានការពន្យល់ជាច្រើនស្របតាមបរិបទវប្បធម៌ប្រទេសនោះ សូម្បីតែមនុស្សពេលខ្លះក៏មិនយល់កុំថាម៉ាសុីន។
Sacchan