អ្នករចនាម៉ូដជនជាតិជប៉ុនច្នៃត្របកផ្កាទៅជារ៉ូបស្អាតគួរអោយស្រលាញ់បំផុត
Fairy’s Dress ច្នៃរ៉ូបដោយប្រើត្របកផ្កា និងស្លឹកឈើ ដោយប្រើប្រភេទផ្កាជាច្រើនរួមមានផ្កាកុលាប ផ្កាសាគូរ៉ា ផ្កាត្រគួន ផ្កា Carnation ។ល។
Momotsuki ដែលជាម្ចាស់ Fairy’s Dress ជាអ្នករចនាម៉ូដវ័យ ២០ ឆ្នាំ នាងបានចែករំលែកថា៖
“ខ្ញុំមានបទពិសោធន៍ថែសួនប្រហែល ១៤ ឆ្នាំមកហើយ តាំងពីពេលខ្ញុំនៅតូច។ យូរៗទៅ ខ្ញុំបន្ថែមចំនួនរុក្ខជាតិ។ ខ្ញុំតែងស្រមៃចូលចិត្តពិភពទេវតា ហើយប្រសិនបើអាចមើលឃើញទេពអប្សរ ខ្ញុំពិតជារំភើបណាស់” ។
នោះជាពេលដែលនាងរួមបញ្ចូលអារម្មណ៍របស់ខ្លួនក្នុងធម្មជាតិ ជាមួយនឹងពិភពដែលបង្កើតការច្នៃប្រឌិតប្លែកៗ។
តោះចូរក្រឡេកមើលស្នាដៃរបស់អ្នកច្នៃម៉ូដតាមរយៈ Instagram | Instagram | twitter.com
Sacchan