ទស្សនៈជ្រើសរើសអ្នកមានទេពកោសល្យរបស់ជប៉ុន និងប្រទេសលោកខាងលិចតាមរយៈការលេងអុកអឺរ៉ុប និង Shogi

ប្រហែលមានមនុស្សជាច្រើនដែលកំពុងអានអត្តបទនេះមានបំណងចង់ធ្វើការក្នុងអាជីវកម្មជប៉ុន។

ដើម្បីបានចូលធ្វើការក្នុងសហគ្រាសជប៉ុន អ្នកត្រូវដឹងអំពី “គំនិតរបស់អាជីវកម្មជប៉ុនទាក់ទងនឹងបញ្ហាជ្រើស​រើស​បុគ្គលិក” ។

ក្នុងអត្ថបទនេះនឹងបង្ហាញពីភាពខុសគ្នានៃគំនិតជ្រើសរើសអ្នកមានទេពកោសល្យរវាងក្រុមហ៊ុនអឺរ៉ុប និងសហគ្រាស​ជប៉ុន តាម​រយៈ​ការ​វិភាគ​ល្បែង​ប្រពៃណី​របស់​ភាគី​ទាំង​ពីរ។

អុកអឺរ៉ុប និងអុក Shogi

អុក​នាំ​ចូល​ពី​អឺរ៉ុប ចំណែកអុក Shogi ជាល្បែងប្រកួតបញ្ញារបស់ជប៉ុន។

អុក Shogi នាំ​ចូល​ពី​ប្រទេស​ចិន ប៉ុន្តែក្រោយមកមានការផ្លាស់ប្តូរច្រើន បានក្លាយល្បែងពិសេសមួយសម្រាប់ប្រជាជន​ជប៉ុន។

ដោយសារល្បែងទាំងពីរសុទ្ធតែជាល្បែងប្រកួតប្រជែងគ្នា ដើម្បីយកឈ្នះគឺត្រូវប្រើអុកដែលប្រៀបដូចជាកង​ទ័ព​លើ​សមរភូមិ។

*** ដំឡើងឋានៈអុក

មិនថាអុកអឺរ៉ុប ឬអុក Shogi នៅពេលដែលបំពេញលក្ខខណ្ឌណាមួយ អុកនឹងត្រូវបានដំឡើងឋានៈ។

នៅលើក្តារអុក ត្រីខ្សោយជាងគេ វេនមានកំណត់ ប៉ុន្តែមានចំនួនច្រើន។

បើប្រៀបធៀបក្នុងជួរកងទ័ព ត្រីដូចជាទាហានថ្នាក់ក្រោមក្នុងជួរមុខ មានតែផ្លូវឆ្ពោះទៅមុខ លុះដល់ផ្លូវទាល់មិន​អាច​ថយ​ក្រោយ​ឡើយ។

យ៉ាងណាពេលចូលដល់ជួរចុងក្រោយនៃក្តារអុកទល់មុខ ត្រីនឹងត្រូវបានដំឡើងឋានៈ។

ត្រីក្នុងល្បែង Shogi ក៏ត្រូវបានដំឡើងឋានៈផងដែរ ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួចរវាងរបៀបលេងទាំង​ពីរ។

ដំបូងឡើយ ត្រីក្នុង Shogi គ្រាន់តែអាចឆ្ពោះទៅមុខ ប៉ុន្តែដល់ ៣ ជួរចុងក្រោយក្តារអុកម្ខាងទៀត វាត្រូវបាន​ដំឡើង​ឋានៈ និង​កាន់​តែខ្លាំង (ជាពិសេសត្រីត្រូវបានដំឡើងឋានៈជាមេទ័ពមាស)។

ស្មើនឹងអង្គ (king) ចំណែក Shogi មាន 王将 (នាង អង្គ) និង 金将 (មេទ័ពមាស) ។ កងទ័ពទាំងពីរនេះមិនអាច​ដំឡើង​ឋានៈ​បាន​ទេ ចំណែក​កង​ទ័ព ដែលនៅសល់អាចក្លាយជាមេទ័ពមាស ឬជាអង្គ។

គ្រាន់តែនិយាយពីការដំឡើងឋានៈ អ្នកអាចនឹងមើលឃើញកម្រិតពិបាករវាងល្បែងទាំងពីរ។

ត្រីកាន់តែខ្លាំងពេលទៅដល់ជួរចុងក្រោយ គ្មានផ្លូវថយទៀតទេ។ ប៉ុន្តែត្រីក្នុង Shogi អាចបង្កើនកម្លាំង និងផ្លាស់​ទី​បាន។

ទាក់ទងនឹងវិស័យធនធានមនុស្ស តើអ្នកឃើញថាការប្រព្រឹត្តិចំពោះបុគ្គលិករវាងជប៉ុន និងប្រទេសលោកខាង​លិច​មាន​ភាព​ខុស​គ្នា​ដែរ​ទេ?

***កម្ចាត់ ឬមិនកម្ចាត់សត្រូវ?

ចំណុចខុសគ្នាមួយទៀត នោះគឺថារបៀបយកឈ្នះ។ ក្នុងល្បែងអុកអឺរ៉ុប និងអុក Shogi ទ័ពមួយណាដែលត្រូវគេសុីនឹងត្រូវដក​ចេញ។

ប៉ុន្តែវិធីសាស្រ្តបន្ទាប់គឺខុសគ្នា។

នៅលើក្តារអុកអឺរ៉ុប អុកដែលចាញ់មិនអាចត្រឡប់មកវិញឡើយ ប៉ុន្តែអុក Shogi ខុសគ្នា។

អុកអឺរ៉ុបដែលត្រូវគេកម្ចាត់មិនអាចត្រឡប់មកវិញបានទេ។

ប៉ុន្តែអុក Shogi ពេលទ័ពត្រូវគេសុី ទ័ពនោះនឹងត្រូវគូប្រជែងទទួលយក។

ជនជាតិជប៉ុនមានពាក្យស្លោកថា៖

昨日の敵は今日の友

ម្សិលមិញជាសត្រូវ ថ្ងៃនេះជាមិត្ត

ទោះ​ជា​សត្រូវ​នឹង​គ្នា​ក៏មិនចាំបាច់ស្អប់ ឬកម្ចាត់គ្នាទៅវិញទៅមកដែរ។

ជាបុគ្គលដែលពូកែ ប្រឈមមុខនឹងអ្នកដែលធ្លាប់តតាំង ប្រសិនបើបុគ្គលនោះខំប្រឹងប្រយុទ្ធនឹងទទួលបានការគោរព។ សរុប​ទៅអុក Shogi ខុស​ពី​អុកអឺរ៉ុប។

ប្រសិនបើអ្នកគិតថាក្រុមហ៊ុនជប៉ុនទាំងអស់ប្រកាន់យកគំនិតនេះពេលជ្រើសរើសបុគ្គលិក មិនត្រឹមត្រូវនោះទេ ព្រោះ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ដំណើរ​ការ​អាជីវកម្ម​ជប៉ុន។

ទោះជាយ៉ាងណា តាមរយៈការវិភាគល្បែងប្រពៃណីជប៉ុន យើងអាចយល់បានកាន់តែច្រើនអំពីគោលគំនិតអ្នកមាន​ទេពកោសល្យ​របស់​ជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: