ហេតុអ្វីអ្នកអាចនឹងផ្តាសាយពេលដេកដាក់ខ្លួនទាំងមូលក្រោម Kotatsu ដែលជាតុកំដៅបែបជប៉ុន?
Kotatsu (តុកម្តៅបែបជប៉ុន) ជាផ្នែកមួយនៃវប្បធម៌ធ្វើឲ្យកក់ក្តៅនារដូវរងានៅជប៉ុន។ Kotatsu រួមមានតុ និងម៉ាស៊ីនកំដៅខាងក្រោម ដោយគ្របភួយពីលើ។ ពេលរដូវរងាមកដល់ អង្គុយជិត Kotatsu ហូបក្រូចឃ្វិចជាអ្វីដែលគ្រប់គ្នាប្រាថ្នា។
ទោះជាយ៉ាងណា ប្រជាជនជប៉ុនយល់ថាដេកលក់ក្រោម Kotatsu នឹងធ្វើឲ្យអ្នកផ្តាសាយ។ តើអាចពន្យល់តាមបែបវិទ្យាសាស្ត្រចំពោះគំនិតនេះដែរទេ?
តាមទស្សនៈវេជ្ជសាស្រ្ត វេជ្ជបណ្ឌិត Yumie Ichihara បានបញ្ចេញមតិចំពោះបញ្ហានេះ។
បច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តទាក់ទងនឹង Kotatsu និងជំងឺផ្តាសាយនោះទេ ប៉ុន្តែយ៉ាងណាខ្ញុំគិតថាអាចនឹងមានទំនាក់ទំនងគ្នា។ គេងក្រោម Kotatsu នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកបណ្តាលឲ្យមានបញ្ហាសុខភាពដូចជា ស្ងួតច្រមុះ ស្ងួតបំពង់ក ដែលជាមូលហេតុបង្កជំងឺផ្តាសាយ។
វេជ្ជបណ្ឌិតក៏បានពន្យល់អំពីប្រព័ន្ធជួយឲ្យត្រជាក់ធម្មជាតិរបស់រាងកាយផងដែរ។ នៅពេលដែលសីតុណ្ហភាពរាងកាយកើនឡើង អ្នកនឹងបែកញើសដោយស្វ័យប្រវត្តិដើម្បីកាត់បន្ថយកំដៅ។ ប៉ុន្តែប្រសិនបើអ្នកកំដៅខ្លួនក្រោម Kotatsu រយៈពេលយូរ សីតុណ្ហភាពរាងកាយរបស់អ្នកមិនអាចកាត់បន្ថយបានទេ មិនថាអ្នកបែកញើសក៏ដោយ។ ចំណុចនេះអាចរំខានដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នក។
ទាក់ទងនឹង Kotatsu វេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា៖ “តើល្អទេដែលអ្នកគ្រាន់តែរក្សាកំដៅជើង? ហើយទុកឲ្យរាងកាយផ្នែកខាងលើត្រជាក់?”
“ពិតណាស់ រក្សាឲ្យជើងកក់ក្តៅអាចធ្វើឲ្យរាងកាយទាំងមូលកក់ក្តៅ ប៉ុន្តែអ្នកដាក់តែជើងក្រោម Kotatsu បានហើយ។ នៅពេលដែលអ្នកដេក ហើយដាក់ខ្លួនទាំងមូលក្រោម Kotatsu សីតុណ្ហភាពនឹងកើនឡើង ហើយមិនល្អសម្រាប់សុខភាពឡើយ” ។
សុរបទៅ ក្រោយពេលបានពន្យល់ពីរបៀបប្រើ Kotatsu ដែលត្រឹមត្រូវគឺអង្គុយ គ្រាន់តែដាក់ជើងក្នុងភួយប៉ុណ្ណោះ។ ថ្វីត្បិតតែ អង្គុយដាក់ជើងក្រោម Kotatsu យើងងាយនឹងងងុយគេង ប៉ុន្តែត្រូវដឹងថាដេកក្រោម Kotatsu អាចនឹងធ្វើឲ្យអ្នកផ្តាសាយ។ រដូវរងាត្រជាក់ណាស់ទៅហើយ ផ្តាសាយទៀតកាន់តែពិបាក។
Sacchan