បុគ្គលិករដ្ឋបាល Yokohama ប្រើកុំព្យូទ័រការងារលេងហ្គេមរយៈពេល ២៧៥ ម៉ោង
បុគ្គលិកម្នាក់ដែលបម្រើការងារក្នុងរដ្ឋាភិបាលក្រុងត្រូវបានដាក់ពិន័យ ព្រោះតែប្រើកុំព្យូទ័រដែលផ្តល់ឱ្យសម្រាប់ធ្វើការយកទៅលេងហ្គេមចំនួន ២៧៥ ម៉ោងនាថ្ងៃទី ២៦ ខែធ្នូនេះ។
រដ្ឋបាលទីក្រុង Yokohama បានកាត់ប្រាក់ខែចំនួន ១០% រយៈពេល ៥ ខែរបស់បុគ្គលនេះ។ បុគ្គលខាងលើមានអាយុជាង ៥០ ឆ្នាំ ផ្នែកនាយកដ្ឋានអង្កេតសុរិយោដី។
បុគ្គលិករូបនេះបានពន្យល់ចំពោះសកម្មភាពរបស់ខ្លួនថា៖ “ខ្ញុំលេងហ្គេមដើម្បីធ្វើអោយខ្លួនឯងស្រស់ស្រាយ ខ្ញុំគិតថាមិនអីទេ ព្រោះខ្ញុំលេងតែបន្តិចប៉ុណ្ណោះ ហើយវាមិនបានប៉ះពាល់ដល់ការងារនោះទេ” ។
ហ្គេមដែលបុគ្គលិកនេះលេងមានដូចជា Solitaire, Sudoku, Crossword ជាដើម។ គាត់ក៏បានបើកគេហទំព័រដែលមិនទាក់ទងនឹងការងារដោយប្រើកុំព្យូទ័រដែលផ្តល់ឱ្យបុគ្គលិករយៈពេល ១៥០ ថ្ងៃចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ ។ បុគ្គលនេះប្រើកុំព្យូទ័រប្រហែល ៣០ នាទីទៅ ៣ ម៉ោងរាល់ថ្ងៃសម្រាប់គោលបំណងក្រៅពីការងារ មុនពេល និងអំឡុងពេលធ្វើការ សរុបចំនួន ២៧៥ ម៉ោង។
បុគ្គលិកនេះត្រូវបុគ្គលិកម្នាក់ទៀតរាយការណ៍ អ្នកប្រាប់បានអោយដឹងថា៖ “ខ្ញុំលឺសំឡេងចុចកណ្តុរច្រើនដងពេក ហើយមើលទៅមិនធម្មតាទាល់តែសោះ។ ពេលខ្ញុំក្រឡេកមើលទៅឃើញគាត់កំពុងតែលេងហ្គេម” ។
Sacchan