ព្រះនាង Kako ដែលជាបុត្រីទីពីររបស់ព្រះអង្គម្ចាស់ Akishino ចម្រើនព្រះជន្ម ២៨ វស្សា
បន្ទាប់ពីព្រះនាង Mako បានរៀបការជាមួយស្វាមីដែលជារាស្រ្តធម្មតាមក ព្រះនាង Kako បានបំពេញរាជកិច្ចក្នុងគ្រួសាររាជវង្សជំនួសបងស្រី។
បច្ចុប្បន្នព្រះនាង Kako ជាប្រធានកិត្តិយសនៃសមាគមកីឡាវាយកូនបាល់ជប៉ុន និងជាប្រធានសមាគម Kogei ជប៉ុន។ ព្រះនាងក៏បានចូលរួមព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងទីក្រុងដែល Mako ធ្លាប់តំណាងផងដែរ។
ព្រះនាងទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ ដោយសារតែរូបសម្បត្តិទន់ភ្លន់ ស្រស់ស្អាត រសរាយរាក់ទាក់ សកម្មចំពោះកិច្ចការរាជវង្ស និងសកម្មភាពសហគមន៍។ ព្រះនាង Kako ត្រូវគេចាត់ទុកជាព្រះនាងដែលស្អាតបំផុតក្នុងគ្រួសាររាជវង្សជប៉ុន។
ព្រះនាង Kako សង្ឃឹមថាតាមរយៈការប្រមូលផ្តុំបទពិសោធន៍ គ្រប់គ្នានឹងមានជម្រើសកាន់តែច្រើនក្នុងជីវិត។ ព្រះនាងក៏សង្ឃឹមទៅលើសង្គមមួយដែលមនុស្សគ្រប់គ្នាអាចជ្រើសរើសផ្លូវបង្កើនសមត្ថភាពរបស់ខ្លួនឯង។
JAPO