អតីតសមាជិក AKB48 បែកធ្លាយរឿងអាស្រូវផិតក្បត់ស្វាមី
បច្ចុប្បន្ន Shinoda Mariko ដែលជាសមាជិកក្រុមចម្រៀង AKB48 កំពុងស្ថិតក្នុងដំណាក់កាលលែងលះ និងសុំសិទ្ធចិញ្ចឹមកូនស្រីអាយុ ២ ឆ្នាំ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Record សំឡេងដែលមានរយៈពេល ១២០ នាទី បានថតសំឡេងឈ្លោះប្រកែកគ្នារវាងប្តីប្រពន្ធនាងបែកធ្លាយជាសាធារណៈ។ ក្នុង Record សំឡេង Mariko យំផងសារភាពទង្វើផិតក្បត់របស់ខ្លួនផង និងសុំអង្វរស្វាមីអោយអភ័យទោស។
“គ្រប់យ៉ាងជាកំហុសរបស់អូន។ អូនខុសហើយ សូមអភ័យទោស” ។
“កុំអង្វកររថែមទៀត មិនអាចលើកលែងបានទេ។ នាងជាអ្នកបំផ្លាញគ្រួសារនេះ” ប្តីរបស់នាងកាត់សម្តី។
នៅពេលដែលការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើង Mariko រត់ទៅរកបង្កាន់ដៃ ហើយគំរាមប្តីថា “ប្រសិនបើលោតចុះក្រោម អូនអាចនឹងស្លាប់ ប៉ុន្តែបន្ទាប់ពីអូនស្លាប់ សូមអភ័យទោសឱ្យអូនផង” ។
ប៉ុន្តែក្រោយមក អតីតសមាជិក AKB48 រូបនេះបានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “គ្មានរឿងនាងផិតក្បាត់នោះទេ” ។
JAPO