គំនិតតុបតែងដើមណូអែលប្លែកស្អាតជារៀងរាល់ឆ្នាំ
មិនថានៅទីណា ដើមណូអែលតំណាងអោយរដូវកាលបុណ្យណូអែល។ ហើយនៅថ្ងៃនេះយើងនឹងបង្ហាញពីការតុបតែងដើមណូអែលមួយចំនួននៅ Tokyo ។
នៅ Tokyo Midtown អ្នកនឹងមើលឃើញដើមណូអែលនិម្មិត។ នេះជាការរចនាដោយ Nendo ដែលប្រើក្រដាសរាងបួនជ្រុងញ្នយរូបផ្កាព្រិល។ ក្នុងដើមណូអែលដាក់កង្ហារធ្វើឱ្យមានខ្យល់បក់ក្រដាស់ បញ្ចេញពន្លឺភ្លឺចែងចាំង។
នៅខាងលិច Roppongi Hills អ្នកនឹងមានឱកាសគយគន់ដើមណូអែលដែលស្អាតបំផុតនេះ ដែលជាការរចនាដោយ Studio Wow ។
Torafu Architects បានសហការជាមួយយីហោគ្រឿងសង្ហារឹម Karimoku ប្រើជើងម៉ាធ្វើដើមណូអែលខ្ពស់នៅ Spiral Omotesando ។
សណ្ឋាគារ Capitol Hotel Tokyu មានទម្លាប់តុបតែងលម្អកន្លែងទទួលភ្ញៀវរបស់ខ្លួនជាមួយនឹង Sogetsu Ryu Ikebana ជាទម្រង់សិល្បៈរៀបចំផ្កាសហសម័យ។ អំឡុងខែធ្នូជារដូវបុណ្យណូអែល ពួកគេនឹងតម្រៀបផ្កាឱ្យមើលទៅដូចជាដើមណូអែល។
Sacchan